រន្ធត់​ណាស់​! បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អានោច​អាធ​ម៍​ក្រោយពី​ជិះ​ម៉ូតូ​បុក​ទ្រូង​ពុះ​ចែកផ្លូវ

496
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា/ភ្នំពេញ​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​រអិល​ដីខ្សាច់​រ៉េ​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អ​ណោច​អាធ័ម ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​កន្លែង​កើ​តហេតុ​បានឲ្យដឹងថា មុន​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​បុរសរងគ្រោះ​ខាង​លើ ​ជិះ​ម៉ូតូ​ម៉ាកហុងដាឌ្រី​ម ​ស៊េរី​ឆ្នាំ​២០០៨​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ​.1A 7765 ទិសដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​កេ​ី​ត​ហេតុ​( ក្បែរ​ស្ពាន​ព្រែក​ជ្រៃ ) ដោយ​ផ្លូវ​រាង​កោង​ក៏​រអិល​ដីខ្សាច់​រ៉េ​ចង្កូត​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ​បណ្ដាលឲ្យ​ដួល​បោក​ក្បាល​អូស​ជិត​២០​ម៉ែត្រ​ស្លាប់​ភ្លាមៗ​តែម្ដង​។ សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ចរាចរណ៍​មូល​ដ្ធា​ន ​បាន​វាស់វែង​និងយក​ម៉​តូ​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌដង្កោ។ ចំណែក​សព​ជនរងគ្រោះ​យក​ដ​ម្ក​ល់​នៅ​វត្ថ​សំបួរមាស រង់ចាំ​សញ្ញា​ត្តិ​មក​ទទួល​យកទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​៕​B/