រន្ធត់​ណាស់​! យី​ឌុប​ព្រលះ​រថយន្ត​កូរ៉េ​ពីក្រោយ​ពេញទំហឹង ស្លាប់​២​នាក់ របួស​៣​នាក់​

704
ចែករម្លែក

ដោយ​: គ្រី សម្បត្តិ​
​ភ្នំពេញ ៖
គ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ឋ​ត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​យី​ឌុប​ដក​ឈើ​អុស​ធន់​ធ្ងន់​១​គ្រឿង បាន​ព្រលះ​ជាមួយ​រថយន្ត​កូរ៉េ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​មនុស្ស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌ និង​ក្មេង​ចាស់​ប្រុស​ស្រី​៣​នាក់​ទៀត​រងរបួស ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នា​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​យី​ឌុប​ដឹកឈើ​កំណាត់ៗ​សម្រាប់ធ្វើ​អុស​ពេញប្រៀប​លើ​រថយន្ត មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ពីក្រោយ​ពេញទំហឹង និង​រេ​ចង្កូត​ទៅបុក​ដើមឈើ​គៀប​ជាប់​ស្លាប់​តៃកុង​រថយន្ត​ធំ​ភ្លាមៗ និង​ម្ចាស់​រថយន្ត​កូរ៉េ​ស្លាប់​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធម៌ និង​និង​ក្មេង​ចាស់​ប្រុស​ស្រី​៣​នាក់​ទៀត​រងរបួស ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ សព​ជនរងគ្រោះ​ទាំង​២​នាក់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​

​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ់​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​ក្រុម​ពន្លត់អគ្គីភ័យ ដើម្បី​យក​សម្ភារៈ​ធ្វើការ​កាត់ និង​ស្ទូច​យក​សព​ជនរងគ្រោះ​ចេញពី​ក្រោម​រថយន្ត និង​កា​ប៉ិន​រថយន្ត ដែល​បាន​ស្លាប់​ផងដែរ ។

​អ្វីដែល​សំណាង​បំផុត​នោះ​គឺ​ក្មេងប្រុស​ម្នា​ក់មបាន​រួច​ផុតពី​សេចក្តីស្លាប់ ដោយ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ ដោយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា និង​ដឹក​យកទៅ​មន្ទីរពេទ្យ ។​

​កម្លាំង​ជំនាញ​បានធ្វើការ​គាស់ និង​កាត់​យក​សព​ជនរងគ្រោះ​ចេញ ហើយ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ទាំងសងខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ថា ត្រូវ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី​៕ ល​