រន្ធត់​ណាស់​!!! រថយន្ត​ដឹក​ដី​បុក​រថយន្ត​ដឹក​កម្មករ​របួស​មនុស្ស​ចំនួន​១២​នាក់​

1258
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / តាកែវ​៖ រថយន្ត​ដឹក​ដី បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ពេញទំហឹង បាន​បណ្តាល​ឲ្យ​កម្មករ កម្មការិនី ចំនួន​១២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ប្រមាណ​ជា ៥​រសៀល ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពុទ្ធ​ស ស្រុក​បាទី ខេត្តតាកែវ​។ ជនរងគ្រោះ​ទាំង​១២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ម​មន្ទីរពេទ្យ​។​

​បើតាម​ស្នងការ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥ មាន​ករណី​គ្រឿ​ថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ បណ្តាល​ឲ្យ​របួស​ស្រី​១០​នាក់ និង​ប្រុស​ចំនួន​០២​នាក់​៕L​