រន្ធត់​ណាស់​! អ្នកភូមិ​នាំគ្នា​គប់​គ្រាប់បែក​ទៅលើ​ដំរី​មេ​កូន​

329
ចែករម្លែក
  • 1
    Share

អ្នកស្រុក​នៅ​ភូម​ប៊ី​ស៊ុន​ពួ (Bishunpur) រដ្ឋ​បេន​ហ្គា​ល ខាងលិច (West Bengal) ប្រទេស​ឥណ្ឌា បាននាំគ្នា​គប់​គ្រាប់បែក​កែច្នៃ​ទៅលើ​ដំរី​ញី​មួយ​ក្បាល និង​កូន​របស់​វា​ដើម្បី​បង្អើល​ឱ្យ​ពួកវា​រត់​ចេញពី​ដំណាំ​របស់ខ្លួន​។​
​ ​
ករណីនេះ​ឆ្លុះបញ្ចាំង​ពី​ជម្លោះ​កាន់តែ​កើនឡើង​រវាង​មនុស្ស និង​សត្វព្រៃ​នៅក្នុង​រដ្ឋ​ខាងលើ​។ នោះ​គឺ​ដោយសារតែ​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​បានធ្វើឱ្យ​ជម្រក​ធម្មជាតិ​របស់​ស​ត្វ​ដំរី​សល់​កាន់តែ​តិច​ទៅៗ​។​
​ ​
យោងតាម​ទិន្នន័យ ដែល​ក្រសួងបរិស្ថាន​បានធ្វើ​បទ​បង្ហាញ​នៅក្នុង​សភា​ឥណ្ឌា កាលពី​ខែធ្នូ ឆ្នាំ​២០១៨ បង្ហាញថា ចាប់តាំងពី​ឆ្នាំ​២០១៥ មក ដំរី​ប្រមាណ ១០៧ ក្បាល​បាន​បាត់បង់​ជីវិត ដោយសារ​គ្រោះថ្នាក់​ពេល​ឆ្លងផ្លូវ​រត់​ភ្លើង​។ ហើយ​ដំរី​រហូតដល់​ទៅ ២.៣៣០ ក្បាល​នៅ​ទូទាំងប្រទេស​ឥណ្ឌា​បាន​បាត់​បង់ជីវិត​ដោយសារ​បុព្វហេតុ​មិន​ទាក់ទង​ធម្មជាតិ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​។​
​ ​
កាលពី​ឆ្នាំ​២០១២ មាន​ដំរី​សរុប​ប្រមាណ ៣០.០០០ ក្បាល​នៅក្នុង​ប្រទេស​នេះ ហើយ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧ ចំនួន​នេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹមតែ ២៧.៣១២ ក្បាល​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម