របកគំហើញ​ថ្មីៈ ប្រេង​អូ​លីវ​ល្អ​សម្រាប់​បុរស​ជាង Viagra

1463
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​រកឃើញថា ការប្រើ​ប្រេង​អូ​លីវ​នៅ​ល្អ​ជាង Viagra ក្នុង​ការជួយ​បង្កើន​ថាមពល ផ្លូវភេទ របស់​បុរស ។​

​បន្ត​ពី​ការស្រាវជ្រាវ​មុនៗ អំពីប្រេង​អូ​លីវ​, ក្រុម​អ្នកវិទ្យាសាស្ត្រ​ពី សកល​វិទ្យាល័យ​អា​តែ​ន នៅ​ក្រិ​ក បាន ដំណើរការ​ស្រាវជ្រាវ​លើ​បុរស ៦៦០ នាក់ មាន​អាយុ​មធ្យម ៦៧ ឆ្នាំ ។​

​លទ្ធផល​បង្ហាញថា អ្នក​ប្រើ​ប្រេង អូ​លីវ​រាល់​សប្តាហ៍​អាច​បន្ថយ​នូវ​ហានិភ័យ​អសមត្ថភាព ផ្លូវភេទ​ប្រមាណ ៤០​ភាគរយ ។ ជាងនេះទៀត ប្រេង អូ​លីវ​ក៏​ធ្វើឱ្យ​កើន​យ៉ាងច្រើន​កម្រិត testosterone, បន្ថយ​ហានិភ័យ​ភាពមិន ប្រក្រតី​នៃ​ការឡើង​រឹង​ដែល​ឥទ្ធិពល ដល់​ជីវិត​ផ្លូវភេទ​របស់​គូស្នេហ៍​ជាច្រើន​។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ បណ្ឌិត គ្រីស្ទី​ណា គ្រី​សូ​ហ៊ូ (Christina Chrysohoou) បានឱ្យដឹងថា របប​ទទួល ទាន និង​ហាត់ប្រាណ​ជា​កូនសោ​ដើម្បី កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ សមត្ថភាព​ផ្លូវភេទ មនុស្ស​ម​ជ្ឈឹ​ម​វ័យ និង​មនុស្ស ចាស់ ។ វា​ផ្តល់ឱ្យ​បុរស​នូវ​ដំណោះ ស្រាយ​មួយ​យូរអង្វែង​ដោយ​មិន​ចាំ បាច់​ប្រើ​ថ្នាំ​ដូចជា Viagra ។​

Viagra ងាយស្រួល​ទិញ អាចជួយ ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​រាប់​លាន​នាក់ តែ​បែរ​ជាមាន ឥទ្ធិពល​បន្ទាប់បន្សំ ដូចជា​ឈឺក្បាល​,​ឈឺ​ខ្នង​និង​បញ្ហា​ភ្នែក​។​

​លោក​បណ្ឌិត បាន​អះអាងថា “Viagra មិន​ធ្វើឱ្យ​ប្រសើរឡើង​យូរអង្វែង​នោះទេ ។ វា​គ្រាន់តែ​អាចបង្កើត ប្រតិកម្ម​ខ្លី​មួយចំនួន​អំពី​សមត្ថភាព​ផ្លូវភេទ​” ៕ ប្រែ​សម្រួល​: រតនៈ​