ការសិក្សាថ្មីមួយទៅលើដើមកំណើត នៃសត្វពស់បានលាតត្រដាងគួរឱ្យភ្ញាក់ផ្អើលថា ពស់សម័យបុរាណមានជើង និងមានឆ្អឹងថ្គាមអំឡុងការវិវឌ្ឍរបស់ពួកវារយៈពេល ១០០ លានឆ្នាំដំបូង។
ក្រុមអ្នកស្រាវជ្រាវបានគាស់កកាយអាថ៌កំបាំងនៃពស់សម័យបុរាណតាមរយៈការ សិក្សាទៅ លើគ្រោងឆ្អឹងហ្វូស៊ីលដែលនៅល្អស្ទើរមិនគួរឱ្យជឿ នៃពស់ ណាចេស (Najesh snake) ដែលគេបានធ្វើកំណាយឃើញនៅក្នុងប្រទេសអាហ្សង់ទីន។
គេជឿថា គ្រោងឆ្អឹងហ្វូស៊ីលនេះបន្សល់ពីយុគសម័យ Late Cretaceous ប្រមាណ ១០០ លានឆ្នាំមុន ហើយវាបង្ហាញថា ពស់សម័យបុរាណមានជើងរាប់លានឆ្នាំមុននឹងវិវឌ្ឍទៅ ជាគ្មាន ជើងដូចសព្វថ្ងៃ។
ការសិក្សាខ្នាតអន្តរជាតិនេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសកាណាដា ប្រទេសអាហ្សង់ទីន និងប្រទេសអូស្ត្រាលី។ ក្រុមអ្នកស្រាវជ្រាវនិយាយថាដោយសារកំណត់ ត្រាហ្វូស៊ីលមានកម្រិតធ្វើឱ្យពួកគេពិបាកស្វែងយល់ឱ្យបានស៊ីជម្រៅពីដំណើរវិវឌ្ឍន៍របស់ ពួកវាមកដល់បច្ចុប្បន្ន៕ ប្រែសម្រួលៈ ខុម