របកគំហើញ​ថ្មី​៖ មាន​កូ​ឡេ​ស្តេ​រ៉ូ​ល “​ល្អ​” ច្រើនពេក​ក៏​អាច​បង្ក​ឱ្យស្លាប់​ដែរ​

1058
ចែករម្លែក

ផ្ទុយ​នឹង​ការ​ប្រកាសថា កូ​ឡេ​ស្តេ​រ៉ូ​ល ល្អ (HDL) មាន​ប្រយោជន៍ សម្រាប់​បេះដូង​, ការស្រាវជ្រាវ ថ្មី​មួយ នៅ​អាម៉េរិក បាន​បង្ហាញថា កម្រិត HDL ខ្ពស់​ហួស​កម្រិត មាន​ពាក់ព័ន្ធ​ដល់​ការ កើន​ហានិភ័យ​ឈឺបេះដូង និង​ស្លាប់ ។​
​ ​
​របកគំហើញ​ថ្មី​នេះ បានបង្ហាញ ថា អ្នកមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល HDL ក្នុង ចន្លោះ 41-6០mg/dl មាន​ហានិភ័យ ឈឺបេះដូង ឬ​ស្លាប់ ដោយសារ​បញ្ហា​សរសៃឈាម​បេះដូង ទាប​បំផុត ប៉ុន្តែ ហានិភ័យ​កើនឡើង​នៅ​អ្នកមាន​កម្រិត HDL ទាប (​ក្រោម 41mg/dl ) ក៏​ដូច យ៉ាងខ្ពស់ (​លើស 6០mg/dl ) ។​
​ ​
​អ្នកមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល HDL ខ្ពស់ជាង 6០mg/dl មាន​ហានិភ័យ​ស្លាប់​ដោយសារ មូលហេតុ សរសៃឈាម​បេះដូង​មួយ ឬ​គាំង បេះដូង កើន​ជិត​៥០​ភាគរយ ប្រៀប​នឹង អ្នកមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល HDL ក្នុង ចន្លោះ 41 – 6០mg/dl ។​
​ ​
​អ្នកជំនាញការ ម៉ាក អា​ឡា​ដ រ៉ា​ទិច (Marc Allard-Ratick) បម្រើការ នៅ​សកល​វិទ្យាល័យ នៅ​អា​ត្ល​ង់​តា សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា “​ប្រហែលជា​ដល់ពេល​យើង​ត្រូវ​ផ្លាស់ ប្តូរ​របៀប​មើល​កូ​ឡេ​ស្តេ​រ៉ូ​ល HDL​។ ជា ប្រពៃណី វេជ្ជបណ្ឌិត​បាន​និយាយ ជាមួយ​អ្នកជំងឺ របស់ខ្លួន​ថា កាន់​តែមាន កូ​ឡេ​ស្តេ​រ៉ូ​ល “​ល្អ​” ច្រើន នោះ​កាន់តែ មាន​សុខ​ភាពល្អ ។ ប៉ុន្តែ​លទ្ធផល ពី​ការស្រាវជ្រាវ​នេះ និង​បណ្តា​ការ ស្រាវជ្រាវ​ផ្សេងៗ​បង្ហាញថា រឿងនេះ មិន​ត្រឹមត្រូវ​ទៀត​” ។​
​ ​
​បណ្តា​ឥទ្ធិពល​អសកម្ម​របស់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ពេក នៅតែ​មិន ប្តូរ​សូម្បីតែ​ក្រោយពេល ពិនិត្យមើល ភ្នាក់ងារ​ហានិភ័យ​ផ្សេងៗ​បង្ក​ជំងឺបេះដូង ដូចជា ទឹកនោមផ្អែម​, ជក់បារី​, កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល “​អាក្រក់​” (LDL) រួម​នឹង​ការទទួល​ទាន​ស្រា​, អម្បូរ និង​ភេទ ។​
​ ​
​កូ​ឡេ​ស្តេ​រ៉ូ​ល HDL​ត្រូវបាន ចាត់ទុកថា ល្អ ដោយសារ​ម៉ូលេគុល HDL ចូលរួម​ក្នុងការ​ដឹកជញ្ជូន កូ​ឡេ​ស្តេ​រ៉ូ​លពី​ឈាម និង​គែម​សរសៃឈាម​ទៅដល់​ថ្លើម ហើយ​ចុងក្រោយ ចេញពី​សរីរាង្គ​, អាស្រ័យ​ហេតុ​នោះ វា អាច​បង្ក​ហានិភ័យ​ស្ទះ​សរសៃឈាម និង​ជំងឺ​ក្រឹ​ន​រឹង​សរសៃឈាម ៕ ប្រែ​សម្រួល​៖ រតនៈ​