របកគំហើញ​មួយ​នេះ ជួយ​ឲ្យ​ស្ត្រី​ប្រមាណ​៧​ម៉ឺន​នាក់ រួច​ផុតពី​ការស្លាប់​ក្រោយ​សម្រាលកូន

788
ចែករម្លែក

នៅពេល​ឈឺពោះ​ត្រៀម​សម្រាលកូន ស្ត្រី​ជា​មាតា​ទាំងឡាយ​តែង​ប្រឈម​នឹង​ហានិភ័យ​នៃ​អាកា​រៈ កាច​សាហាវ​បំផុត ហៅថា “​ហូរឈាម​ក្រោយ​ការ​សំរាល​” ។​

​តាម​អង្គការ​សុខភាព​ពិភពលោក​លោក វា​ជា​មូលហេតុ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​ភាគច្រើន​នៅ​ប្រទេស​ក្រីក្រ រង​ការស្លាប់ ។ ស្ថិតិ​បង្ហាញថា ស្ត្រី​សម្រាលកូន​ដំបូង អាច​ងាយ​កើត​អកា​រៈ​បែបនេះ ហើយ​ប្រមាណ ១/៤ ករណី គឺ​ស្លាប់​តែម្តង ។​

​តាមពិតទៅ វិធី​សង្គ្រោះ​ព្យាបាល​គឺមាន​នៅ​ប្រទេស​រីកចម្រើន ដោយ​គេ​ចាក់ hormone oxytocin ១​ម្ជុល មុនពេល​កើត ដើម្បី​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​បាន​ស្រួល ដើម្បី “​ច្រាន​ទារក​” ចេញពី​គភ៌ ប៉ុន្តែ អ័រម៉ូន​នេះ​ទាមទារ​ត្រូវ​រក្សា​ក្នុង​សីត​ណ្ហ​ភាព​ពី ២ ទៅ ៨ អង្សា​សេ ។​

​ឥឡូវនេះ ការសិក្សា​ថ្មី​មួយ​នៅ​ប្រទេស​ស្វី​ស អាចជា​ការបញ្ចប់​សោកនាដកម្ម “​ធ្លាក់ឈាម​” នេះ​បាន ។ ក្រុម​អ្នកជំនាញការ​នៃ​ក្រុមហ៊ុន​ឱសថ Ferring បាន​បង្កើត​វិធីសាស្ត្រ​ព្យាបាល អកា​រៈ​រោគ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ជាក់ស្តែង ទិន្នន័យ​បង្ហាញថា នារី ៣០.០០០ ដែល​ប្រើប្រាស់ Carbectocin ជា​សារធាតុ​រារាំង​ស្ថានភាព​ស្បូន​កន្ត្រាក់ ក្នុង​ដំណើរការ​សម្រាលកូន វា​អាច​រារាំង​មិន​ឲ្យ​មានការ​ធ្លាក់ឈាម ដូច​អ័រម៉ូន Oxytocin ខាងលើ​ដែរ ។​

​ហេតុនេះ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក និង​ភាពងាយស្រួល​ក្នុងការ​ទុកដាក់​ឱសថ Carbectocin (​សីត​ណ្ហ​ភាព ៣០ អង្សា​សេ​) នោះ​ស្ត្រី​ជា​មាតា​រាប់ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ នឹង​ត្រូវបាន​សង្គ្រោះ​លើ​ពិភពលោក ៕ ប្រែ​សម្រួល​: រតនៈ

ការធ្លាក់​ឈាម​ច្រើន​កើតឡើង​ពេល​សំរាលកូន​ដំបូង​ Oxytocin ទាមទារ​ត្រូវ​រក្សា​ក្នុង​បរិស្ថាន​ត្រជាក់​ខ្លាំង​