របប​កូរ៉េខាងជើង បញ្ជា​ឱ្យ​បាំង​បង្អួច​អគារ​ខ្ពស់ៗ​នៅ​ព្យុងយ៉ាង ដើម្បី​ការពារ​ការ​លួច​យកការណ៍​

206
ចែករម្លែក

​របប​ដឹកនាំ​កូរ៉េខាងជើង បានចេញ​បញ្ជា​ឱ្យ​បាំង​បង្អួច​អគារ​អា​ផាត​មិន​ខ្ពស់ៗ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ទប់ស្កាត់​កុំឱ្យ ស្នាក់នៅ​សម្លឹងមើល​មកក្រោម ឬ​លួច​យកការណ៍​សម្ងាត់​ពី​បក្ស និង​អគារ​រដ្ឋាភិបាល ជា​ពិស​ស​កន្លែង​ដែល​មេ ដឹកនាំ​កំពូល គីម ជុង​អ៊ុន ធ្វើការ នេះ​បើ​យោងតាម​សារព័ត៌​មានបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែតុលា​។
​ ​
​ក្រោម​ការដឹកនាំ​របស់​លោក គីម ជុង​អ៊ុន របប​កូរ៉េខាងជើង​បាន​សាងសង់​អគារ​អា​ផាត​មិន​ខ្ពស់ៗ​យ៉ាងច្រើន​នៅក្នុង ទីក្រុង​ព្យុងយ៉ាង សម្រាប់​ទទួល​ក្រុម​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ និង​កាំជ្រួច​មី​ស៊ី​ល ព្រមទាំង​ឥស្សរជន​ផ្សេងៗ​ទៀត​។​
​ ​
​ប៉ុន្តែ​ការរីកចម្រើន​ខាង​វិស័យ​សំណង់ បែរជា​បង្កបញ្ហា​ឈឺក្បាល​ដល់​រដ្ឋាភិបាល​ទៅវិញ​ដោយសារ​អ្នក​ដែល​រស់នៅ ជាន់ខ្ពស់ៗ​អាច​សម្លឹងមើល​ចុះមក​ក្រោម​ឃើញ​អគារ​រដ្ឋាភិបាល​ដែល​លោក គីម និង​ឥស្សរជន​បក្ស​ផ្សេងៗ​ទៀត​ធ្វើការ​។
​ ​
​កាលពី​ខែកក្កដា គេហទំព័រ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​ឈ្មោះ Daily NK ដែល​ជំនាញ ខាង​ចុះផ្សាយ​អំពី​កូរ៉េខាងជើង​បាន​ចុះផ្សាយ​ថា មន្ត្រី​ក្រសួង​សន្តិសុខ​រដ្ឋ (​ប៉ូលិស​សម្ងាត់​កូរ៉េខាងជើង​) បាន​ចុះទៅ ពិនិត្យមើល​អា​ផាត​មិន​ខ្ពស់ៗ​នៅ​កណ្ដាល​ក្រុង​ព្យុងយ៉ាង និង​បញ្ជា​ឱ្យ​ដំឡើង​បេតុង និង​ស្គ្រី​ន​ផ្សេងទៀត​បាំង​បង្អួច ដែល​អាច​មើលទៅ​ឃើញ​វិមាន​រដ្ឋាភិបាល​៕ ប្រែ​សម្រួលៈ ខុម​

ទិដ្ឋភាព​ក្រុង​ព្យុងយ៉ាង (North Korea blocks windows)