របប​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​អាចជួយ​បំបាត់​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​បាន​

888
ចែករម្លែក

​យោងទៅតាម​សារព័ត៌មាន The Sun បានឱ្យដឹងថា​ជាតិ​សរសៃ​គឺជា​សារធាតុ​បំបាត់​ស្ត្រេ​ស ខណៈពេលដែល សារព័ត៌មាន Mail Online និយាយថា របប​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ប្រហែលជា​ធ្វើឱ្យ​អ្នក​មិន​ងាយ​ស្ត្រេ​ស ឡើយ ដោយសារតែ​ពោះវៀន​មាន​ឥទ្ធិពល​លើ​ខួរក្បាល ដែរ​។​

​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​ចាប់អារម្មណ៍​ទៅលើ​អាស៊ីត​ខ្លាញ់​ដែលមាន​ចង្វាក់​ខ្លី​។ ម៉ូលេគុល​តូចៗ ទាំងនេះ ត្រូវ បាន​ផលិតឡើង​នៅពេល ប្រព័ន្ធ​រំលាយ អាហារ​ធ្វើការ​បំបែក​អាហារ​មាន​ជាតិ សរសៃ​ខ្ពស់​ដូចជា បន្លែ​និង​ផ្លែឈើ​។ វា​ត្រូវបាន​គេ​ដឹងថា មាន​ប្រយោជន៍​ទៅលើ​ដំណើរ​ការណ៍ ជីវសាស្ត្រ​ដូចជា ការរំលាយ​អាហារ និង​ប្រព័ន្ធ​ភាពស៊ាំ​។ ដូច្នេះ​អ្នកស្រាវជ្រាវ​ជាច្រើន​ក៏​ចង់ឃើញ ថា តើ​ឥទ្ធិពល​ទាំងនេះ​អាច​បំបាត់​ស្ត្រេ​ស បាន​ឬ​អត់​។​

​ដែន​កំណត់​ដ៏​សំខាន់​មួយ​នោះ​គឺថា ការស្រាវជ្រាវ​បានធ្វើ​តែ​លើស​ត្វ​កណ្តុរ​ទេ មិនទាន់​ធ្វើ​នៅលើ មនុស្ស​នៅឡើយ​។ ពួកគេ​បាន​រកឃើញ​អំណះអំណាង​ជា ច្រើន​ដែលថា កណ្តុរ​ដែល​ស៊ី​ថ្នាំ​បំប៉ន មាន​ជាតិ​សរសៃ​ខ្ពស់​គឺមាន​ភាព​តានតឹង​តិច ហើយក៏​មាន​សុខភាព​ពោះវៀន ល្អ​ជាង​មុន​ដែរ​។ ប៉ុន្តែ​វា​គឺជា​រឿង ដែល​ស្ថិតនៅ​លើផ្លូវ​ដ៏​វែង​មួយ​មុននឹង អាច​ប្រើ​លើ​មនុ​ស្សបាន​។​

​ការ​ញ៉ាំ​ជាតិ​សរសៃ​ទៅតាម​ការ ណែនាំ​អាច​នាំឱ្យមាន​ប្រយោជន៍​ច្រើន ដូចជា​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ដូចជា មហារីក​ពោះវៀនធំ​ជាដើម​។ ស្ត្រេ​ស គឺជា​បញ្ហា​សុខភាព​ញឹកញាប់​មួយ​ដែល មនុស្ស​ភាគច្រើន​កំពុង​តែមាន​ក្នុង​ជីវិត​។ វា​ក៏មាន​មធ្យោបាយ​ច្រើន​ដែរ​ក្នុង​ការបំបាត់​ស្ត្រេ​ស​ក្រៅ ពី​របប​អាហារ ៕ ដោយ​: health.com.kh​