របប​អាហារ និង​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

363
ចែករម្លែក

មាន​កត្តា​ជាច្រើន​ដែល​ជម្រុញ​ឲ្យ​មានការ​កកើត​ជា​ដុំ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ដែល​រួម មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ថង់ទឹកប្រមាត់ និង​ភេទ​។ ស្ត្រី​ហាក់ដូចជា​មានឱកាស​ទ្វេដង ជាង​បុរស​ក្នុង​ការវិវត្ត​ទៅជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ ទម្ងន់​ខ្លួន ក៏​អាច​កត្តា​មួយ​ផងដែរ គឺ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែ​ខ្ពស់ ចំពោះ​អ្នក​ដែល​លើស​ទម្ងន់ និង​ធាត់​។​

​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ និង​ជាតិ​សរសៃ​ទាប​ក៏​ដើរតួ​សំខាន់ ផងដែរ​។ មានរឿង​ជាច្រើន​ដែល​អ្នក​អាច​មិន​ផ្លាស់ប្តូរ​បាន ប៉ុន្តែ​អ្នក​អាច​ជះឥទ្ធិពល​មួយ ចំនួន​ទៅលើ​ចំណីអាហារ​របស់​អ្នក​។​

​ប្រសិនបើ​អ្នក​លើស​ទម្ងន់ សូម​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស ប៉ុន្តែ​សូម​បន្ថយ​វា សន្សឹមៗ​។ វា​មានការ​ផ្សារភ្ជាប់​គ្នា​រវាង​ការ​ស្រក​ទម្ងន់​លឿន​ពេក និង​ការកកើត​ជា គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

​ការ​ស្រក​ទម្ងន់​លឿន អាច​បណ្តាល​ឲ្យ​ថ្លើម​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ខ្លាំង​នៅក្នុង​ថង់ ទឹកប្រមាត់ រំខាន​ដល់​លំនឹង​ធម្មតា​នៃ​កូ​ឡេ​ស្តេ​រ៉ុល និង​ទឹកប្រមាត់​។ ការឡើង​កូ​ឡេ ស្តេ​រ៉ុល​នេះ​អាច​បង្កើតជា​ដុំ​គ្រី​ស​ស្តា​ល់ ដែល​នាំ​ឲ្យ​មាន​ជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

​អាហារ​ដែល​ល្អ​សម្រាប់​ថង់ទឹកប្រមាត់ មិន​ថា​អ្នកមាន​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង ថង់ទឹកប្រមាត់ ឬ​យ៉ាងណា​នោះទេ វា​ជា​រឿង​ល្អ ដើម្បី​រក្សាខ្លួន​អ្នក​ឲ្យ​មាន​ទម្ងន់​ល្អ និង​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​តិច និង​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​។​

​ខាងក្រោម​នេះ គឺជា​អាហារ​ដែល​ល្អ​សម្រាប់​ថង់ទឹកប្រមាត់រ​បស់​អ្នក​ក៏ដូចជា​ខ្លួន​របស់ អ្នក​ទាំងមូល​ផងដែរ ៖

– ​ផ្លែឈើ និង​បន្លែស្រស់ៗ​
– ​គ្រាប់​ធញ្ញជាតិ​
– ​សាច់​ត្រី សាច់​បក្សី និង​សាច់​ស្រស់​
– ​ផលិតផល​ដែលមាន​ជាតិ​ខ្លាញ់​តិច​៕ ដោយៈ health.com.kh