របប​អាហារ ៨៥០ កាឡូរី ១​ថ្ងៃ អាចជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

227
ចែករម្លែក
  • 2
    Shares

ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បាន​រកឃើញ​របប​អាហារ​តែ ៨៥០ កាឡូរី​ក្នុង​១​ថ្ងៃ អាច​ព្យាបាល​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ក្រោយ ២ ឆ្នាំ ។​

​ជំងឺ​ទឹកនោមផ្អែម​ធ្លាប់​ត្រូវបាន​ចាត់ទុកថា​មិនអាច​ព្យាបាល​ជា តែ​ថ្មីៗ​នេះ ស្ថាប័ន​សេវាកម្ម​សុខភាព​ជាតិ​អង់គ្លេស បានប្រកាសថា ពួកគេ​បាន​ពិសោធន៍​របប​ហូប​តម​ក្នុងពេល​៣​ខែ លើ​មនុស្ស​ជិត ៣០០ នាក់ បានបង្ហាញ​រឿង​ផ្ទុយ​មកវិញ ។​

​ពាក់កណ្តាល​នៃ​អ្នកចូលរួម គឺ​ប្រមាណ ១៥០ នាក់ ត្រូវបាន​ឲ្យ​បរិភោគ​ពី ៨២៥ – ៨៥៣ កាឡូរី ក្នុងអំឡុងពេល​ពី ៣ ទៅ ៥ ខែ ។ បន្ទាប់ពីនោះ ពួកគេ​ត្រូវបាន​ឲ្យ​បរិភោគ​ធម្មតា​មកវិញ ។ លទ្ធផល​បង្ហាញថា ជិត ៥០% នៃ​អ្នក​ប្រកាន់យក​របប​ហូប​តម បាន​ធូរស្រាល​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ក្នុង​រង្វង់​១​ឆ្នាំ ។ ២ ឆ្នាំ ក្រោយ​ពិសោធន៍​, មាន ៣៦% នៃ​ចំនួន​អ្នកចូលរួម​នៅ​រក្សាបាន​បរិមាណ​ស្ករ​ក្នុង​ឈាម ក្រោម ៦,៥% មានន័យថា ពួកគេ​មិនកើត​ជំងឺ​ទឹកនោមផ្អែម ។ ប្រការនេះ​មានន័យថា ១/៣ នៃ​ចំនួន​អ្នកជំងឺ​ប្រើ​របប​អាហារ​តែ ៨៥០ កាឡូរី ក្នុង​១​ថ្ងៃ បានជា​ក្រោយ​រយៈពេល ២ ឆ្នាំ ។

​ក្រុម​ព្យាបាល​ជា​ជំងឺ​ទឹកនោមផ្អែម​បាន​ស្រក​ទម្ងន់​មធ្យម 10,4 គក ។​

​អ្នកជំងឺ​មួយចំនួន​បាន​ធូរស្រាល ក្រោយពេល​ស្រក​ទម្ងន់​តិចជាង 5 គក​។​

​អ្នក​លាប់​ឡើងវិញ នោះ​ស្រក​បានតែ 3,7 គក​។ អ្នក​ឡើង​ទម្ងន់​បានកើត​ជំងឺ​ឡើងវិញ ។​

​នេះ​ជា​ភស្តុតាង​ល្អ​បំផុត បង្ហាញថា ជំងឺ​នេះ​អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធី​បញ្ចុះទម្ងន់ ៕ ប្រែ​សម្រួលៈ រតនៈ​