របរ​ផលិត​ទង់ជាតិ​បី នៅ​អ៊ីរ៉ង់ កំពុង​កាក់កប​ខ្លាំង​

197
ចែករម្លែក

​រូបភាព​ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​រោងចក្រ​ផលិត​ទង់ជាតិ​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ កន្លែង​ផលិត​ទង់ជាតិ​អាម៉េរិក ទង់ជាតិ​សហភាព​អឺរ៉ុប និង​ទង់​គំរាម​អ៊ីស្រាអែល​ថា​ងាប់​ទៅ អ៊ីស្រាអែល (Death to Israel) សម្រាប់​ដុតបំផ្លាញ​ក្នុង​បាតុកម្ម​តវ៉ា​ប្រឆាំង​ការដាក់ទណ្ឌកម្ម ដោយ បស្ចិមប្រទេស​។​
​ ​
​ស្របពេល​ភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ បាន​ឡើងក​ម្ដៅ​កាន់តែខ្លាំង​ក្នុង​រយៈពេល ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ រោងចក្រ​បាន​បង្កើន​ការផលិត​ទង់ជាតិ និង​ទង់​សម្រាប់​ដុតបំផ្លាញ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។​
​ ​
ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​នាំមក​ជូន​ដោយ​អ្នក​ថតរូប ហ្វា​ហាដ បា​បី (Farhad Babaei) ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលទៅ​ក្នុង​រោងចក្រ​ដើម្បី​មើល​ខ្សែសង្វាក់​ផលិតកម្ម​ដែល ផលិត​ទង់ជាតិ និង​ទង់​រាប់សែន​ក្នុង​មួយឆ្នាំៗ​៕ ប្រែ​សម្រួលៈ ខុម