របស់​ហួសកំណត់​អាច​យកមក​ធ្វើ​អ្វីខ្លះ​?

785
ចែករម្លែក

​អ្នក​អាច​សន្សំសំចៃ​បាន​ដោយ យក​របស់​ផុតកំណត់​ផ្សេងៗ​មក ប្រើប្រាស់​បាន​ឡើងវិញ​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១. អ្នក​អាច​ជីក​រន្ធ​ដី​បន្តិច ហើយ យក​ទឹកដោះគោ​ដែល​ហួសកំណត់​ទៅ ស្រោច​ពីលើ​ដី​នោះ បន្ទាប់មក​យក​ដី​ទៅ គ្របពីលើ​នោះ​ដំណាំ អ្នកនឹង​ល្អ​ណាស់ ដោយ​មិនចាំបាច់​ប្រើ​ជី​នោះទេ​។​
​ ​
២.​អ្នក​អាច​យក​ស្រាក្រហម ដែល​ហួសកំណត់​មក​ជូត​កញ្ចក់​បាន វា​នឹង​ភ្លឺ​ដូចជា​ទើបតែ​ទិញ​ថ្មី​អ៊ីចឹង​។ ដូចនេះ អ្នក​អាច​សាកល្បង​ប្រើ​វិធី​នេះ ដើម្បី​ជូត​កញ្ចក់​បាន​។​
​ ​
៣. អ្នក​អាច​យក​ស្រា​បៀរ ដែល​ផុតកំណត់​មក​ជូត​ទូទឹកកក​នោះ ទូទឹកកក​អ្នកនឹង​ស្អាត ហើយ​គ្មាន ក្លិន​នោះទេ​។​
​ ​
៤.​អ្នក​អាច​យក​ទឹកដោះគោ ជូរ​មក​ជូត​ស្បែកជើង​ស្បែក​អ្នក នោះ​វា នឹង​ភ្លឺរលោង​ដូច​ស្បែកជើង​ថ្មី​។​
​ ​
៥.​អ្នក​អាចយ​កឡេ​ដែល​ផុត កំណត់​មក​លាប​លើ​កាបូប​អ្នក នោះ​វា នឹង​រក្សា​ពណ៌​ស្អាត​ដដែល ដោយ​ពណ៌ នោះ​មិន​ងាយ​ហើរ​នោះទេ​។ ដូចនេះ របស់​ផុតកំណត់​ទាំងនេះ អ្នក​មិនគួរ​បោះចោល ឡើយ ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ច្រើន ៕ ដោយ​: health.com.kh