របស់​៥​យ៉ាង​ដែល​កខ្វក់​បំផុត​នៅតាម​ទីសាធារណៈ

378
ចែករម្លែក

របស់​៥​យ៉ាង​កខ្វក់​បំផុត​នៅ ទីសាធារណៈ អាច​បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព​ហើយ ខាងក្រោម​នេះ ជាការ​ណែនាំ​របស់​អ្នកជំនាញការ​អំពី​វិធី​បង្ការ ។​

ប្រដាប់​ចុច​ជណ្តើរយន្ត និង​បង្កាន់ដៃ​ជណ្តើរយន្ត​
ការស្រាវជ្រាវ​មួយ ត្រូវបាន ប្រកាស​លើ​ទស្សនា​វ​ដ្តី Open Medicine រកឃើញថា មាន ៦១​ភាគរយ ប្រដាប់ ចុច​ជណ្តើរយន្ត​មាន​ឆ្លង​បាក់តេរី ។ តំបន់​ទាំងនេះ​ជា​មូលហេតុ​មួយ​ក្នុង ចំណោម​មូលហេតុ​ធ្វើឱ្យ​មនុស្ស​ជាច្រើន កើត​ជំងឺ ។​

​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​ពេល ប៉ះពាល់​ផ្ទៃ​របស់​ទាំងនេះ​,​ចូរ​លាងដៃ ក្នុង​រង្វង់ ១៥​ទៅ​២០​វិនាទី រួមទាំង ចន្លោះ​ម្រាមដៃ និង​ក្រចកដៃ មុនពេល ប៉ះ​មុខ ឬ​បរិភោគ ។​

ទ្វារ​ការិយាល័យ​
ដៃ​ទ្វារ​ជា​ប្រភព​បង្ក​ភាពកខ្វក់ ដោយ​ប្រយោល​មួយ និង​ផ្ទុក​ទៅដោយ​បាក់តេរី​គ្រោះថ្នាក់ ជាច្រើន ។ ការលាង​ដៃ​ជា​វិធី​ការពារ​ប្រសិទ្ធភាព​បំផុត ។​

ក្តារ​ចុច (keyboard)
​ទោះបី​អ្នក​អាចជា​មនុស្ស​តែ​ម្នាក់ គត់​ប៉ះពាល់​វា តែ​ក្តារ​ចុច​នៅតែ​អាច ផ្ទុក​បាក់តេរី ។​

​ការស្រាវជ្រាវ​រកឃើញ​ថា បរិមាណ​បាក់តេរី​លើ​ក្តារ​ចុច និង​កូនកណ្តុរ​មាន​យ៉ាងខ្ពស់​អាច ចម្លង​មក​បាត ដៃ ។ ជូត​សម្អាត​របស់​ទាំងនេះ​ដោយ សារជាតិ​សម្លាប់​មេរោគ អាច​បង្ការ​អ្នក ពី​ជំងឺ ។​

​ទូរស័ព្ទ​ប្រើ​រួម​
ការស្រាវជ្រាវ​រកឃើញ​ថា ពពួក​បាក់តេរី​មាន​គ្រោះថ្នាក់​ដូចជា Streptoccus, MRSA និង E. coli មាន​វត្តមាន​លើ​ទូរស័ព្ទ​ចល័ត ។​

​កែវ​ប្រើ​រួម​
​ការស្រាវជ្រាវ​បង្ហាញថា ប្រមាណ​២០​ភាគរយ នៃ​កែវ​កាហ្វេ​ការិយាល័យ​ផ្ទុក​បាក់តេរី ពី​លាមក ៕ ប្រែ​សម្រួល​: រតនៈ​

#