របាយការណ៍​ថ្មី​! ស្ត្រី​មួយចំនួន​ត្រូវគេ​បង្ខំ​ឱ្យ​រួមភេទ​ជា​ថ្នូរ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​អេ​បូ​ឡា

410
ចែករម្លែក
  • 3
    Shares

​មានការ​អះអាង​គួរឱ្យភ្ញាក់ផ្អើល​ថា ស្ត្រីៗ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​រួមភេទ​ជា​ថ្នូរ​នឹង​ការទទួលបាន វ៉ាក់សាំង​ប្រឆាំង​ជំងឺ​អេ​បូ​ឡា (Ebola) នៅ​សាធារណរដ្ឋ​កុង​ហ្គោ នេះ​បើ​យោងតាម​គេហទំព័រ ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​។

​សាធារណជន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ឆ្លៀតឱកាស​កេងចំណេញ​ពី​សំណាក់ មន្ត្រី​សុខាភិបាល​កុង​ហ្គោ ដែល​ចុះ​ផ្ទាល់​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខណៈ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើន​លើស ៥០០ នាក់​ក្នុងករណី​ផ្ទុះ​ជំងឺ​នេះ​លើក​ចុងក្រោយបង្អស់​។​
​ ​
​ការអះអាង​ទាំងនេះ​កើត​មានតែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​សាធារណរដ្ឋ​កុង​ហ្គោ បានប្រកាសថា កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ទប់ស្កាត់​ការស្លាប់​មនុស្ស​រាប់ពាន់​នាក់​។
​ ​
កាសែត ឌឹ ហ្គា​ឌា​ន (The Guardian) បាន​ចុះផ្សាយ​ថា ពលរដ្ឋ​ខ្លះ​ហ៊ាន​ប្តូរ​កាយ (​រួមរ័ក​) ជា​ថ្នូរ​នឹង​ការទទួលបាន​ការព្យាបាល​ជំងឺ​អេ​បូ​ឡា រួមទាំង​ការចាក់​វ៉ាក់សាំង​ផងដែរ ដោយសារ​ភ័យខ្លាច​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕ ប្រែ​សម្រួល​: ខុម