របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩​ទទួល​ការវាយតម្លៃ​ខ្ពស់​

199

តាម​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩ បានឱ្យ ដឹងថា “​ការប្រកាន់​ខ្ជាប់​នូវ​ការរួម រស់នៅ​ជាមួយគ្នា​ដោយ​សុខដុមរមនា រវាង​មនុស្សជាតិ​និង​ធម្មជាតិ​” បាន​ត្រូវ ដាក់បញ្ចូល​ក្នុង​គោល​លំនាំ​មូលដ្ឋាន អំពី​ការកសាង និង​អភិវឌ្ឍន៍​សង្គម និយម​ដែលមាន​លក្ខណៈពិសេស​ចិន ក្នុង​យុគសម័យ​ថ្មី ។ ចំពោះ​បញ្ហា​នេះ តំណាង​ខេត្ត​យូ​ន​ណាន​បាន​បញ្ចោ​ញ យោបល់​រួម​ថា ធនធាន​ដែលមាន​តម្លៃ ជាងគេ​របស់​ខេត្ត​យូ​ន​ណាន គឺ​អេកូ​-​បរិស្ថាន​ដ៏​ល្អប្រសើរ ។ យើង​ត្រូវខិតខំ ថែរក្សា​អេកូ​-​បរិស្ថាន​ដូច​ថែរក្សា​ភ្នែក ទាំង​គូរ​បស់​យើង​អញ្ចឹង ហើយ​ត្រូវ​ផ្តល់ អាទិភាព​ដល់​ការថែរក្សា​អេកូ​-​បរិស្ថាន នៃ​បឹង​ទាន​ឈឺ និង​បឹង​ផ្សេងៗ​ទៀត​លើ ខ្ពង់រាប ធ្វើការ​គ្រប់គ្រង​ដោយមាន លក្ខណៈ​វិទ្យាសាស្ត្រ មាន​លក្ខណៈ​ជា ប្រព័ន្ធ គ្រប់គ្រង​ជារួម និង​ស្របតាម ច្បាប់ ព្រមទាំង​ជំរុញ​ការអនុវត្ត​ឱ្យ​កាន់ តែ​ស៊ីជម្រៅ​និង​គ្រប់​ជ្រុងជ្រោយ​តាម របប​ទំនួល​ខុសត្រូវ​ចំពោះ​ការថែរក្សា បរិស្ថាន​ទន្លេ និង​យន្តការ​ថែរក្សា អេកូ​បរិស្ថាន​តាម​ដង​ទន្លេ ដំណើរការ ត្រួតពិនិត្យ​ធនធាន​អេកូ​ធម្មជាតិ ដោយ ឈានមុខ ចាត់វិធានការ​ចម្រុះ​សម្រាប់ ថែរក្សា​បរិស្ថាន​ភ្នំ ទឹក ព្រៃឈើ បឹងបួ និង​វាលស្មៅ ដើម្បី​ធ្វើឱ្យ ខេត្ត​យូ​ន​ណាន មាន​ខ្យល់អាកាស​កាន់តែ​បរិសុទ្ធ មាន ដីស្រែ​កាន់តែ​មាន​ពណ៌​បៃតង និង​មាន ទឹក​កាន់តែ​ថ្លាឈ្វេង ។​
​ ​
​របាយការណ៍​នៃ​សមាជ​បក្ស កុ​ម្មុយ​និ​ស្ត​ចិន​លើក​ទី ១៩ បាន​លើក ឡើង​ថា​“​ត្រូវ​ជំរុញ​ឱ្យ​ប្រជាជន​គ្រប់ ជនជាតិ​ឱប​គ្នា​យ៉ាង​ស្អិត​ដូច​គ្រាប់​ទទឹម អ៊ីចឹង​” ។ នេះ​បានទទួល​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង​ពី​តំណាង​ខេត្តយូ​ន​ណាន ។ តំណាង​ខេត្ត​យូ​ន​ណាន បាន​សម្តែង​ឆន្ទៈ​មោះមុត​ថា យើង​ទាំង អស់​គ្នា​នឹង​ខិតខំ​កសាង​ខេត្ត​យូ​ន​ណាន ឱ្យទៅជា​តំបន់​គំរូ​នៃ​ការរួមសាមគ្គីគ្នា គ្រប់​ជនជាតិ​ជំរុញ​ការអភិវឌ្ឍ​បុព្វហេតុ រួម​សាមគ្គី​គ្នា​គ្រប់​ជនជាតិ ផ្តោត​សំខាន់ ទៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ​ដោយ តម្រង់ទិស​បន្ត​ជំរុញ​យ៉ាង​ពេញទំហឹង​នូវ​ការអនុវត្ត​ការងារ កាត់បន្ថយ​ភាព ក្រីក្រ​កុំឱ្យ​បងប្អូន​ជនជាតិភាគតិច​ណា មួយ​ដើរ​នៅក្រោយ​គេ ។​
​ ​
​របាយការណ៍​នៃ​សមាជ​បក្ស កុ​ម្មុយ​និ​ស្ត​ចិន​លើក​ទី​១៩ បានទទួល ការវាយតម្លៃ​ខ្ពស់​ពី​មជ្ឈដ្ឋាន​វប្បធម៌​នៃ ខេត្ត​យូ​ន​ណាន ។ ប្រជាជន​ខេត្ត យូ​ន​ណាន​បាន​ឯកភាពគ្នា​ថា ការ កសាង​ផ្លូវ​អភិវឌ្ឍន៍​វប្បធម៌​សង្គមនិយម ដែលមាន​លក្ខណៈពិសេស ចិន​បាន សំណូមពរ​ឱ្យ​យើងទាំងអស់គ្នា​ជំរុញ ការអភិវឌ្ឍ​បុព្វហេតុ​វប្បធម៌​ដោយ​ឈរ លើ​ស្ថានភាព​ជាក់ស្តែង​ច្របាច់​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ប្រវត្តិសាស្ត្រ​និង ស្ថានភាព​បច្ចុប្បន្ន ជំរុញ​ការ​ស៊ីសង្វាក់​គ្នា រវាង​វប្បធម៌​ចិន​និង​បរទេស​បន្ត​ផ្សព្វ ផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អប្រសើរ​និង បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន ៕

​បឹង លូ​គូ នៅ​តំបន់​ប្រសព្វ​នៃ​ខេត្ត យូ​ន​ណាន និង ខេត្ត​ស៊ី​ឈួន ត្រូវការពារ​យ៉ាង​ល្អ ។ នៅ​ទីនោះ​ទូក​ដែល មាន​ម៉ាស៊ីន​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ ចរាចរណ៍ ដើម្បី​បង្ការ​ការ​បំ​ភាយ ឧស្ម័ន​ពុល (​រូបថត ដោយ Li Qiuming)​