របាយការណ៍​ប៉ូលិស​: ក្មេង​៣​នាក់​វង្វេងស្មារតី គឺ​ត្រូវ​ជនសង្ស័យ​ឲ្យ​ផឹក​ថ្នាំញៀន​អិ​ច​ស្តា​ហ្ស៊ី (​ថ្នាំគ្រវីក្បាល​)

912
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ករណី​ក្មេងប្រុស​៣​នាក់ ដែល​ក្រុមគ្រួសារ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​ថ្ងៃ​២៧​មេសា​២០១៨ ដោយមាន​អាកា​រៈ​វង្វេងស្មារតី ខុស​ប្រក្រតី​នោះ បើតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា ជា​ករណី​ពុល​ថ្នាំ​អ៊ិ​ច​ស្តា​ហ្ស៊ី (​ថ្នាំគ្រវីក្បាល​)​។

រូបជនសង្ស័យ កុមារារងគ្រោះទាំង៣នាក់ និងដបថ្នាំអ៊ិចស្តាហ្ស៊ី

​ក្មេងរងគ្រោះ​មានឈ្មោះ ទី​១ ឈ្មោះ​ឆ​. ឆ​.​វ​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ ទី​២ ឈ្មោះ ស​.​រ​.​ត​.​ន ភេទ​ប្រុស​អាយុ​៨​ឆ្នាំ ទី​៣ ឈ្មោះ ស​.​រ​.​ធ ភេទ​ប្រុស​អាយុ​៧​ឆ្នាំ ជា​កូន​ប្រជាពលរដ្ឋ រស់នៅ​ក្រុម​២៣ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​ក្រោយពី​គ្រូពេទ្យ​ជួយ​បន្សាបថ្នាំ​រួចមក ក្មេងរងគ្រោះ​ទាំង​៣​ត្រូវបាន​ខាង​អង្គការ​ម្លប់​តាប៉ាង​ប្រចាំខេត្ត​ព្រះសីហនុ ទទួលយក​ទៅកាន់​ស្នាក់​ការបស់​អង្គការ ដើម្បី​ផ្តល់ជំនួយ​បន្ថែម​ផ្សេងទៀត រួចហើយ​ក៏បាន​ប្រគល់​ក្មេងៗ​ទាំង​៣​នាក់ ឲ្យ​ទៅ​ឪពុកម្តាយ​យកទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​។

​បើតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់​ពី​រឿងហេតុ​នេះ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨ ជនសង្ស័យ​ម្នា ក់​ឈ្មោះ វ៉ន វត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្រុម​២៣ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​យក​ដប​ទឹក​ថ្នាំ​ដែល​គេ​បោះចោល​ក្នុង​ធុងសំរាម យកមក​លាយ​ជាមួយ​ទឹកក្រូច រួច​ចែក​ក្មេងៗ​រងគ្រោះ​ផឹក ដោយ​ប្រាប់​ក្មេងៗ​ថា ផឹកទឹក​ទំពាំងបាយជូ ក្នុងនោះ​ក្មេង​ម្នាក់ៗ​ផឹក​អស់​២-៣​កូន​កែវ​។ ពេល​ផឹក​រួច​ក្មេង​ទាំងនោះ ក៏​នាំគ្នា​ដើរទៅ​ផ្ទះមួយ​សន្ទុះ​ក្រោយមក ក៏មាន​សភាព​វង្វេងស្មារតី រវើរវាយ ដូច​មនុស្ស​ប្រកាច់ ទើប​ក្រុមគ្រួសារ​នាំយកទៅ​មន្ទីរពេទ្យ​ឲ្យ​ជួយសង្គ្រោះ​។

​ក្រោយ​កើតហេតុ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ វ៉ន វុត្ថា យកទៅ​សាកសួរ និង​យក​ទឹក​ថ្នាំ​ក្នុង​ដប ដែល​ក្មេង​បាន​ផឹក​យកទៅ​ពិសោធន៍ ជា​លទ្ធផល​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ប្រភេទ​អ៊ី​ច​ស្តា​ហ្ស៊ី​។ ករណីនេះ សមត្ថកិច្ច​បាន​បន្ត​នីតិវិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​