របាយការណ៍​របស់​អ​.​ស​.​បព្រមាន​អំពី​ការឡើង​កម្រិត​ទឹកសមុទ្រ ទឹកជំនន់ ព្យុះ និង​ភ្លើង​ឆេះ​ព្រៃ​ខ្លាំងក្លា​មិន​ធ្លាប់មាន​ពីមុនមក ដោយសារ​ការឡើង​កម្តៅ​ផែនដី

308
ចែករម្លែក
  • 12
    Shares

​អង្គការ​ឧតុនិយម​ពិភពលោក (WMO) និយាយថា ផលប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​កំពុង​បង្កើនល្បឿន​។​

​កម្រិត​ទឹកសមុទ្រ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ ខ្យល់ព្យុះ រលក​កម្តៅ​និង​ភ្លើង​ឆេះ​ព្រៃ​ត្រូវបាន​កត់ត្រា​ថា​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​មីនា​។​

​របាយការណ៍​ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់ WMO ឆ្នាំ ២០១៨ បានផ្តល់​នូវ​កំណត់ត្រា​ដ៏​គួរឱ្យកត់សម្គាល់​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​កម្រិត​កំណត់ត្រា ដែល​រុញ​កម្តៅ​ពិភពលោក​ឱ្យទៅដល់​កម្រិត​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង​។​

​ការកើនឡើង​កាបូនឌីអុកស៊ីត​នៅក្នុង​បរិយាកាស​គឺ​កំពុង​ស្ថិតនៅ​កម្រិត​ថ្មី កម្រិត​ទឹកសមុទ្រ​កំពុង​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​មុន ខណៈដែល​ផ្ទាំង​ទឹកកក​ចាប់ផ្តើម​រលាយ ដោយ​ធ្វើឱ្យ​ក្តៅ​មហាសមុទ្រ​និង​ផ្ទាំង​ទឹកកក​របស់​ពិភពលោក​ចាប់ផ្តើម​ដាច់ចេញ​ពីគ្នា​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស បាន​ទទូចថា “​គ្មាន​ការពន្យារពេល​តទៅទៀត​ឡើយ​” ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​

​របាយការណ៍​ប្រចាំឆ្នាំ​បានឱ្យដឹងថា កាលពី​ឆ្នាំមុន​គ្រោះថ្នាក់​ធម្មជាតិ​ភាគច្រើន​ដែល​ប៉ះពាល់​ដល់​មនុស្ស​ជិត​៦២​លាន​នាក់ ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អាកាសធាតុ​អាក្រក់​និង​ការឡើង​កម្តៅ​ផែនដី​៕ ដោយ៖ កញ្ញាដាលីស

#