របាយការណ៍​អង្គការសហប្រជាជាតិ​៖ កូរ៉េខាងជើង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​

641
ចែករម្លែក

របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយថាកូរ៉េខាងជើងមិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនទេដែលជាការរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។

របាយការណ៍នេះ ក៏និយាយផងដែរថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្កើនការផេ្ទរផលិតប្រេងដ៏ច្រើនពីនាវាមួយទៅនាវាមួយ ដោយខុសច្បាប់ និងបានព្យាយាមលក់អាវុធទៅបរទេស។

របាយការណ៍នេះរបស់ក្រុមអ្នកជំនាញការឯករាជ្យនេះ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី៣សីហា។

រហូតមកដល់ពេលនេះ កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់របាយការណ៍នេះទេ។

កាលពីសប្តាហ៍មុន ក្រុមមន្ត្រីអាមេរិកបាននិយាយថា រដ្ឋាភិ បាលក្រុងព្យុងយ៉ាងទំនងជាបានបង្កើតមីស៊ីលឆ្លងទ្វីបថ្មី ទោះបីជាមានទំនាក់ទំនងល្អ ប្រសើរជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសន្យាថានឹងរំលាយចោលអាវុធនុយក្លេអ៊ែរ ក៏ដោយ។

ក្រុមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះនេះ បានប្រាប់កាសែត Washington Post ថា ផ្កាយរណបស៊ើបការណ៍ បានរកឃើញសកម្មភាពបន្តធ្វើនៅកន្លែងមួយ ដែលបានផលិតមីស៊ីលឆ្លងទ្វីប កាលពីពេលមុន។

លោក ដូណាល់ ត្រាំ បានជួប ជាមួយ លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ហើយមេដឹកនាំទាំង២បានសន្យាថានឹងធ្វើការឆ្ពោះទៅរកការរំលាយចោលអាវុធនុយក្លេអ៊ែរ ដោយមិនកំណត់ច្បាស់ថាតើវានឹងរំលាយចោលយ៉ាងណា ហើយនៅពេលណានោះទេ។

លោក គីម ជុង អ៊ុន បានស្ថិតនៅក្នុងជំនួបមួយ ជាមួយកងទ័ព កាលពីពេលកន្លងទៅ