របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ត្រូវបាន​សម្តែង​ក្នុង​ទិវា​សិល្បៈ​“​ជួបជុំគ្នា​នៅ​ក្រុង​ប៉េកាំង​”

1255
ចែករម្លែក

​ក្នុង​គោលបំណង​នៃ​ការអបអរសាទរ​ខួប​ទី​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ចិន និង​កម្ពុជា របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ដែលជា​រតនវត្ថុ​ផ្នែក​វប្បធម៌ ដ៏​មានតម្លៃ​របស់​ប្រទេស​កម្ពុជា បាន ទទួល​ការអញ្ជើញ និង​ទៅ​សម្តែង​ជូន សាធារណជន​ក្នុងឱកាស​ទិវា​សិល្បៈ “​ជួបជុំគ្នា​នៅ​ក្រុង ប៉េកាំង ” នៅ​មជ្ឈមណ្ឌល​សិល្បៈ​ធាន​ឈី​វ​ឯ​ក្រុង​ប៉េកាំង នា​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ ។​

​នៅ​ថ្ងៃ​ដដែល​នោះ របាំ​អប្សរា របាំ​ព្រះរាជ​ទ្រព្យ​សម្តែង​រឿង​រាមកេរ្តិ៍ និង​ល្ខោនខោល​សម្តែង រឿង​រាមកេរ្តិ៍ បន្ត ព្រមទាំង​បទ​ចម្រៀង​“​ស្រណោះ ស្រុក​ចិន​” និង​“​ឱ​ប្រទេស​ចិន ប្រិ​យ​មាតុ ភូមិ ទី ២ នៃ​ខ្ញុំ​” បាន​ត្រូវ​សម្តែង ដោយ​សិល្បករ​សិល្បការិនី​ខ្មែរ ដែល​បានបង្ហាញ​ពី​ចំណង មិត្តភាព​ដ៏​ជ្រាល ជ្រៅ​រវាង​ប្រទេស​ទាំងពីរ​ចិន និង កម្ពុជា ។ កម្មវិធី​សម្តែង​សិល្បៈ​ដ៏​ទាក់ ទាញ​របស់​សិល្បករ​សិល្បការិនី​ខ្មែរ បានទទួល​ការ​ទះដៃ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការ​កោត សរសើរ​មិន​ដាច់ ពី​មាត់​ពី​ទស្សនិកជន​ចិន ។​

​គួរ​បញ្ជាក់ថា ក្រុម​សិល្បៈ​ជំនាញ ចំនួន​៤៤ ដែល​មកពី​ប្រទេស​និង​តំបន់ ចំនួន​១៩ និង​សិល្បករ សិល្បការិនី​ចិន និង​បរទេស​ជិត​៨០០​រូប បាន​អញ្ជើញ ចូលរួម​សម្តែង​ក្នុង​ទិវា​សិល្បៈ​“​ជួបជុំគ្នា នៅ​ក្រុង​ប៉េកាំង​”​លើក​ទី ១៨ នេះ ។ កម្មវិធី​សម្តែង​សិល្បៈ​ចំនួន​ជាង ១៣០​ពិព័រណ៍​សិល្បៈ ចំនួន ៣ និង​សកម្មភាព ផ្សព្វផ្សាយ​សិល្បៈ​មួយចំនួនទៀត នឹង ត្រូវ​រៀបចំ និង​ធ្វើឡើង ក្នុងអំឡុងពេល ជាង​មួយខែ​នៃ​ទិវា​សិល្បៈ​នេះ ពីថ្ងៃ​ទី ២៧ ខែមេសា ដល់​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ៕ ដោយ ចូ​វ វៃ (​ស៊ីន​ហួ​ចិន​)

​សិល្បការិនី​ខ្មែរ​កំពុង​នៅលើ​ឆាក​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ (​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​)​