របុំ​អំបោះ​ដែល​ជំពាក់​ត្រូវ​ស្រាយ​តាម​លំដាប់​

276
ចែករម្លែក

ដោយ:ប​.​ខុន​/ភ្នំពេញ ៖ ​មួយខែ​កន្លះ​ទើប​មាន​ពេលវេលា និង ធម្មជាតិ​អនុគ្រោះ​ឱ្យបាន ៤៥ នាទី ដើរ​ហាត់ប្រាណ​ស្រូបខ្យល់​មាត់សមុទ្រ​។ ​នេះ​គឺជា​សារ​របស់លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​បង្ហោះ​នៅលើ​ផេ​ក​ផ្ទាល់ខ្លួន​របស់លោក​មាន ឈ្មោះ​គួច​ចំរើន KuochChamroeun កាលពី ព្រលប់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ក្នុង រយៈ ពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​មាន​អ្នក Like ជាង​៥២.៨ K និង អ្នក Shares រហូត ដល់ ៦.៧៩០​នាក់​។​

​អ្នក​Comment នៅលើ​សារ នេះ ភាគច្រើន​បាន​សម្តែង នូវ​ការពេញចិត្តគាំទ្រនិង លើក ទឹកចិត្ត ឱ្យ​លោក​គួច ចំរើន​ខិតខំ​ប្រឹងប្រែង​បន្ត ដើម្បី​ស​ម្រេ ច ភារកិច្ច បាន ជោគ​ជ​យ័​ដូច​ប្រសាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយ ក រដ្ឋមន្ត្រី​ដែល​បាន​ឆ្លើយ​ទៅប្រាប់​អ្នក​សារ​ពត៍​មាន នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​អ្នក ជាប់ នៅ ក្នុង​គំនរ​បាក់បែក​នៃ​អគារ​៧ ជាន់​បាក់ស្រុត​សង្កត់​មនុស្ស​ស្លាប់ និង របួស ប្រមាណ​ជា​៦០​នាក់​កាល ពី ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​ថា គួច ចំរើន​ជា មន្ត្រី​ខ្លាំង អាចដឹកនាំ​ខេត្ត​ព្រះសីហនុ​បាន​។​

សម្តេច​តេ​ជោ​បានបញ្ជាក់​ចម្លើយ​ដូចខាងលើ​បន្ទាប់ពី​ក្រុម​អ្នក​សារ​ពត៍​បាន ចោទ​នូវ​សំណួរ​ចាក់​ដោត​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ខេត្ត​ព្រះសីហនុ ដែល​ពោរ ពេញ ទៅដោយ​បញ្ហា​ស្មុគស្មាញ​ទាំង​នៅមុន​និង​ក្រោយពេល​ព្រឹត្តិការណ៍រ​លំបាក់ អគារ ក្នុង ក្រុងព្រះសីហនុ ប្រៀប​ដូច​របុំ​អំបោះ​មួយ​ដុំ​ដែល​រលុះ​ហើយ​រុំ​ជំពាក់​ក្មួល ខ្មាញ់ ចូលគ្នា​មិន​ងាយ​នឹង​រួស​ស្រាយ​បាន​ដោយ​ស្រួល​។​

ខេត្ត​ព្រះសីហនុ​និយាយ​ជារួម ជាពិសេស​ដោយឡែក​ក្រុងព្រះសីហនុ ក្នុង រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គេ​បានឃើញ​មានការ​អភិវឌ្ឍ​រីកចម្រើន​នឹក ស្មាន បន្ទាប់ពី​ក្រុម​អ្នកវិនិយោគទុន​មកពី​ប្រទេស​ចិន បាន​បោះទុន​លើ​វិស័យ អចលនៈ ទ្រព្យ​និង​សំណង់​យ៉ាងច្រើន​រយ​ពាន់​លាន​ដុល្លារ​ធ្វើឱ្យ​តម្លៃ​ដីធ្លី​ទាំង​នៅ ក្នុង​ទី ក្រុ ង ក៏ដូចជា​នៅក្នុង​ព្រៃ​និង​ក្នុង​ទឹក​ឡើង​ខ្ពស់កប់ពពក បង្កើតជា​បញ្ហា លក់ ទិញ​ដី​ជាន់ គ្នា ដណ្តើម​គ្នា​កាន់កាប់​ទាំង​ដី​សា​ធារ​រណៈ​របស់​រដ្ឋ​ក៏ដូចជា​ដី​មាន ម្ចាស់ កម្មសិទ្ធិ របស់​ឯក ជន ទៅ តា ម សមត្ថភាព​និង​លទ្ធភាព​របស់​បុគ្គល​ម្នាក់ៗ ដោយ មិន ខ្វល់ ពី ច្បាប់​របស់​រដ្ឋ ឡើយ​។​

ថ្ងៃ​ណា​ក៏ដូចជា​ថ្ងៃ​ណា​នៅ​ខេត្ត​ព្រះសីហនុ ក្នុង រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ មុន​នោះ គេ​បានឮ​និង​ឃើញតែ​បញ្ហា​ការរំលោភបំពាន​ដីធ្លី​និង រឿង​អវិជ្ជមាន ផ្សេង ៗ កើតឡើង​មិនចេះ​អស់​ពិសេស​នៅក្នុង​ព្រះសីហនុ បន្ទាប់ពី​វត្តមាន​ជន​បរ​ទេ ស បាន​កើន ឡើង​យ៉ាងគំហុក ព្រម​ពេល​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​មិនបាន​ដិតដល់ នាំឱ្យ​កើត​អំពើ​ខុសច្បាប់​ដូចជា ការចាប់​ជម្រិត​ទារប្រាក់ កាប់​ចាក់ បាញ់សម្លាប់ គ្នា​ទាំង​កណ្តាល ថ្ងៃ​ដូចជា​ទីក្រុង​របស់​អ្នកលេង​នៅ​ឯនាយសមុទ្រ​។​

ព្រម​ពេល​ជាមួយគ្នា​នឹង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​លឿន​នេះ អាជ្ញាធរ​បែរជាត្រូវបាន​គេ​ឃើញ​មាន​សភាព​ទុនខ្សោយ​លើ​ការគ្រប់គ្រង ជាហេតុ​ធ្វើឱ្យ​អំពើខុសច្បាប់នៃ​ការសាងសង់​តាម​គ្នា​កើតមានឡើង ព្រោង​ព្រាត នៅក្នុង​ទីក្រុង​ទាំងសំណង់​តូច​ក៏ដូចជា​ធំ គឺ​សង់​ដោយ​មិនទាន់​មានច្បាប់សង់​ដោយ​គ្មាន​ការត្រួតពិនិត្យលក្ខណៈ​បច្ចេកទេស គុណភាព​គ្រឿងសំណង់ ដែលជា​មូលហេតុនាំទៅដល់ការបាក់​រលំ​អគារ សង្កត់​មនុស្ស​បណ្តាលឱ្យ​ស្លាប់ និងរបួស​មនុស្ស​រាប់សិបនាក់​។​

​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នេះ​បានធ្វើឱ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី​ និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ​គួច ចំរើន ​ពី​អភិបាលខេត្ត​កំពង់ចាម មកធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ដឹកនាំ​ស្តារ​ស្ថានភាព​ទូទៅ​របស់​ខេត្ត​ដែល មាន​មន្ត្រី​ស្ទើរ​បាត់បង់​អស់​ភាពម្ចាស់កា​រ និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្ទេច ខ្ទាំ​នេះ​ឱ្យ​វិលត្រឡប់​មករក​ភាពប្រក្រតី​ឡើងវិញ​។​

លោក​គួច ចំរើន ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់ដំណែង​ជា​អភិបាលខេត្ត​ព្រះ សីហនុ ជា ផ្លូវការ​នៅ ព្រឹក ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៩​។ លោក​ត្រូវបាន គេ​ប្រៀប ធៀប​ដូចជា​ក្បាល​រថ​ភ្លៀង​សេរី​ឆ្នាំ​២០២០​ដែលមាន​កម្លាំង​ខ្លាំង​ល្បឿន លឿន និង មាន​គុណភាព​ខ្ពស់ តែ​អូ​សទូ​(​រថភ្លើង​)​សេរី​ផលិត​នៅមុន​ឆ្នាំ​១៩៧៩ ដោយ ទូ​ខ្លះ ពុកផុយ ខ្លះ​កង់​មិន​វិល​ដោយសារ​គៀង​ប៉ា​ដាង​នោះ គឺ​ពិតជា​មិន​ងាយ​អូស ទាញ ឱ្យ​រួម​ដំណើរ​ទៅមុខ​ដោយ​រលូន​បានឡើយ​។​

ទោះជា​យ៉ាងណា នេះ​គឺជា​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បានប្រគល់​ឱ្យ​ទាំង​តួនាទី ភារកិច្ច​និង​ថែមទាំង​ដាវ អាជ្ញាសឹក​ត្រូវអនុវត្ត​ឱ្យបាន​ជោគជ័យ ដោយ​មិនត្រូវ​លើកលែង​ចំពោះ​អ្នក​បំពាន ច្បាប់​ណា​ម្នាស់​ឡើយ​។​

ក្រោយពី​ចូលកាន់​ដំណែង​បាន​ប៉ុន្មាន​ម៉ោង និង​បន្ទាប់ពី​មានការ​ណែនាំ​ផ្ទៃ ក្នុង​ពី សម្តេច​ក្រឡា​យម ស ខេង រួចមក លោក​គួច ចំរើន ចាប់ផ្តើម​ចេញដំណើរ ធ្វើ​ការងារ ដោយ​ផ្តើម​ពី​ការពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សាធារណៈ នៅក្នុង​ទី ក្រុង​ឱ្យមាន​របៀបរៀបរយ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​សាងសង់ ដោយ ការដ្ឋាន សំណង់​មានច្បាប់​មិនទាន់​គ្រប់គ្រាន់​ត្រូវ​ផ្អាក និង ក៏បាន​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ម្ចាស់​ការដ្ឋាន​មួយចំនួន ដែល​មិន​ព្រម​ផ្អាក​តាម​ការណែនាំ និង បាន​ទាំង​កម្ទេច ចោល​សំណង់​ចោល​សំណង់​ខុសច្បាប់​មួយចំនួន​ផង។

សកម្មភាព​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​នេះ​បានធ្វើឱ្យ​ម្ចាស់​សំណង់​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​រាប់សិប​កន្លែង​លែង​ហ៊ាន​បន្ត។ សំណង់​សង់​រួច​មាន​កម្ពស់​ច្រើន​ជាន់ ដែល​អ្នកបច្ចេកទេស​បាន​រកឃើញ​គ្មាន​គុណភាព​ចំនួន​ពីរ​អគារ​ម្ចាស់​អគារ​យល់ព្រម​រុះរើ​ចោល​វិញ​ដោយ​ខ្លួនឯង​។​

អំពើ​ពាល​ដែល​គេ​បានឮ​និង​បានឃើញ​កើតមាន​ជា​ញឹកញាប់ នៅលើ​ក្រុង កំពង់ផែ​និង​ទេសចរណ៍​ជាប់មាត់​សមុទ្រ​ពីមុន​នេះ​បន្តិច​ដូចជា​បាន​ស្ងប់ស្ងាត់​ទៅវិញ ក្រោយពី​កង​ល្បាត​របស់​អាជ្ញាធរ​ចេញ​ប្រតិបត្តិការ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​លើដង ផ្លូវ​ខូច​ខ្ទេចខ្ទាំ​និង​លិច​ទឹក​តែមាន​សណ្តាប់ធ្នាប់​ល្អ​គ្រាន់បើ​ជាង​មុន​បន្តិច​។​ នៅព្រម​ពេល​ជាមួយគ្នានេះ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​លោក គួច ចំរើន បាន​ដឹកនាំ​កម្លាំង​ឆ្មក់​ចូល​បង្ក្រាប​ក្លឹប​កម្សាន្ត ដែលមាន​ចែកចាយ និង ប្រើប្រាស់គ្រឿងធ្វើឱ្យ​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​ទុក​ស្របច្បាប់​មកពី​បរទេស​អប​សាទរយ៉ាងខ្លាំង​។​

ការដឹកនាំ​ដោយ​គ្មាន​ពេល​ឈប់សម្រាកធ្វើឱ្យ​ស្ថានភាព​សន្តិសុខ​សាធារណៈ​ និង​បរិស្ថាន​នៅក្នុង​ទីក្រុង ដែល​មហាជន​ចោល​ភ្នែក​សម្លឹងមើល​មិន​ដាក់​នេះ មាន​ភាពល្អប្រសើរ​មក​វិញ​បន្តិច តែ​ជា​អកុសល​ទីក្រុង​ដែល​កំពុងអភិវឌ្ឍន៍​មានការ​រី​ចម្រើន​ខ្លាំង​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​គ្រោះធម្មជាតិ គឺ​ជំនន់​ទឹកភ្លៀងបានពន្លិច​ទីក្រុង​ខ្ពង់រាប​មួយ​នេះ​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួប​ពីមុនមក​។​

ទីក្រុង​ព្រះសីហនុ​ដែលជា​ផ្នែក​មួយ​នៃ​ខេត្ត​ព្រះសីហនុ បានលិចលង់​ដោយជំនន់​ទឹកភ្លៀង​យ៉ាងជ្រៅ​បែបនេះហើយ​យ៉ាងណាក៏ដោយ​ក៏ លោក គួច ចំរើន នៅតែ​មិន​ត្រូវបាន​មហាជន​រិៈ​គន់​លើ​ការដឹកនាំ​របស់លោក​ដែរ នេះ​ទំនងជា​មកពី​គេយល់ថា លោក ជា​អ្នក​ទទួលរង​ថ្ម​បាក់។ ផ្ទុយទៅវិញ​គេ​បាន​កោតសរសើរចំពោះសកម្មភាព​ដឹក នាំ ការងារ​អន្តរាគមន៍​គ្រប់​ច្រកល្ហក​ទាំង កណ្តាល​ភ្លៀងខ្យល់លុកលុយ​ទឹកជ្រៅកប់ៗ ខ្លួន ជាមួយ​ក្រុមការងារ​មិន​គិត​ថ្ងៃ​យប់ ដើម្បី​បម្រើសេចក្តីសុខរបស់ប្រជាពលរដ្ឋធ្វើឱ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន និងស្ថាប័ន​ពាក់ព័ន្ធ​ពេញចិត្តចូលរួម​ឱប​ត្ថ​ម្ភ​គាំទ្រ​លើកទឹកចិត្ត ដោយ​ជម្រុញ​ឱ្យ អនុវត្ត​បន្ត​យ៉ាង​ហ្មឺ​ង​ម៉ាត់ និងខ្លាំងក្លា​ថែមទៀតឱ្យបាន​ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលថា​គួច ចំរើន ជា​មន្ត្រី​ខ្លាំងដឹកនាំ​ខេត្ត ព្រះសីហនុ​បាន​។​

​នៅមាន​កិច្ចការ​ជាច្រើន​មុខ​ទៀត​កំពុង​រង់ចាំ លោក​គួច ចំរើន ធ្វើ និង ដោះស្រាយ នេះ​គឺជា​ឱកាស​របស់លោក​(​គួច ចំរើន​)​ហើយមិនមែន​តែម​ន្ត្រី​និង​ប្រជាពលរដ្ឋ​ទេ​ដែល​គាំទ្រ​លោក​សូម្បីតែមេឃ និង​ដី​ក៏​ផ្តល់ឱ​កាសឱ្យ​លោក​សាងគុណសម្បត្តិ​ជូន​ជាតិ​ដែរ​៕B/