របួសធ្ងន់៣​នាក់ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ភ្នំក្រវាញ​

477
ចែករម្លែក

ដោយ​:ពស​/​ខេត្តពោធិ៍សាត់ ​៖ មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​ក្នង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវថ្នល់ កៅស៊ូ​លេខ​១៥៥ ត្ស្ថិ​ត​ក្នុងភូមិ​ប៉ែន ឃុំ​លាច ស្រុក​ភ្នំក្រវាញ។​

​សម​ត្ត​កិច្ច​ស្រុក​ភ្នំក្រវាញ​បានឲ្យដឹងថា គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ព្រា វណ្ណា ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​( ធ្វើដំណើរ​ដោយ​ម៉ូតូ ១​គ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិចទៅ​ទិសខាងកើត​(​ឆ្លងថ្នល់​) រងរបួស​ធ្ងន់​។ ​ខណៈនោះ​ស្រាប់​តែមាន អ្នកជិះ​ម៉ូតូ​ឌុប​គ្នា​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1G 8926 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ទិស​ខាងជើង បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​រដូករណែល​តែម្ដង ។​

​សម​ត្ត​កិច្ច​ឲ្យដឹងថា ភាគី​អ្នកជិះ​ម៉ូតូឌុប​គ្នា​បើកបរ​ដោយ​ឈ្មោះ ភី មករា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​សិស្ស បច្ចុប្បន្ន រស់នៅ​ភូមិ​កណ្ដាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ រងរបួស​បាក់ដៃ​ខាងឆ្វេង​(​ធ្ងន់​) និង​អ្នករួមដំណើរ​ឈ្មោះ ស៊ុ រតនា ភេទ​ស្រី អាយុ១៧​ឆ្នាំ ជា​សិស្ស បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ។ ជន​រងរបួស​សមត្ថ​កិច្ច​ជួយ​សម្រួល​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ។ ចំណែក​វត្ថុតាង​ម៉ូតូ​ទាំង២​គ្រឿង​បាន​យក ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​ផ្នែក​សណ្ដាប់ធ្នាប់​នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ៕B/