របួសធ្ងន់​បីនាក់​ដោយសារ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​

837
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​រងរបួស​ធ្ងន់ ​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ រវាងរ​ថយ​ន្តនិង​ម៉ូតូ​កាលពី​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨​។ ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។​

លោក​វរសេនីយ៍ត្រី​ ស៊ូ វណ្ណាត នាយផ្នែក​នគរ​បាលច​រា​ចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ទាំងបី​នាក់ រួមមាន ១. ឈ្មោះ​សិ​ដ្ឋ ធី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​, ២. ឈ្មោះ​ពៅ ពេជ្រ​ភេទ​ស្រី អាយុ ៤៨​ឆ្នាំ​, ៣. ឈ្មោះ​សុទ្ធ ស៊ីម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។ ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​ខ្ជាយ​លើ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។

លោកនាយ​ផ្នែក​បាន​រៀបរាប់ថា ​កាលពី​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចន្លោះ​គី​ឡ​ម៉ែត្រ​លេខ​១៧២-១៧៣ ស្ថិតក្នុង​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​រវាង​រថយន្ត និង​ម៉ូតូ​ពេលធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ មុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ស្របពេលនោះ​ក៏មាន​រថយន្ត​លិច​ស៊ី​ស​មួយគ្រឿង​បើក​មកពី​ទិសខាងកើត​ដោយ​ល្បឿន​យ៉ាង​លឿន រួច​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នក​ទាំងបី​ខ្ទាត​ដេក​ដួល​រដូករណែល​លើ​ចិញ្ចើមផ្លូវ​។ លោក​ស៊ូ វណ្ណាត​បាន​បញ្ជាក់ថា​ភ្លាមៗ អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​ទុក​រថយន្ត​បង្ក​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។ លុះ​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​ទាំងបី​នាក់​បាក់​ដៃជើង​ចង្កេះ​ក្នុងស្ថានភាព​យ៉ាងធ្ងន់ធ្ងរ​ទើប​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច និង​រថយន្ត​សង្គ្រោះ​ឱ្យមក​កាន់​កន្លែងកើតហេតុ​ជាបន្ទាន់​៕​B/