របួសធ្ងន់​បីនាក់​ដោយសារ​ម៉ូតូ​បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៣៣

592
ចែករម្លែក

ដោយ:បូកគោ/កំ​ពត ៖ អ្នកដំណើរ​បីនាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះគ្នា​ ពេល​បើកបរ​លើ​ដងផ្លូវ​តែមួយ​កាលពី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​។ ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។​

លោក​វរសេនីយ៍ត្រី​ស៊ូ វណ្ណាត នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ទាំងបី​នាក់ រួមមាន ១.ឈ្មោះ​ហើ​យ រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​, ២.ឈ្មោះ ទុយ តុល ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ៣.​ឈ្មោះ​ឯម ផល ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

លោកនាយ​ផ្នែក​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៧និង​២០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត​រវាង​ម៉ូតូ និង​ម៉ូតូ​ពេល​បើកបរ​បញ្ច្រាសទិស​គ្នា​។

លោកនាយ​ផ្នែក​បានបញ្ជាក់​ថា​មុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ស្របពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​មកពី​ទិស​ខាងជើង ​បើកបរ​ដោយ​ល្បឿន​យ៉ាង​លឿន​រួច​រេច​ង្កួ​តទៅ​បុក​ម៉ូតូឌុប​គ្នា​ពេញទំហឹង​បណ្តាកឲ្យ​ដួល​រៀងៗ​ខ្លួន​។ ភ្លាមៗ អ្នកជិតខាង​បាន​ចូលទៅ​ជួយ​លើក​ក៏​ឃើញ​អ្នក​ទាំងបី​រងរបួស​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ដូចគ្នា​ទើប​ប្រញាប់ប្រញាល់​ហៅ​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕​B/