របួសធ្ងន់​បីនាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​

977
ចែករម្លែក

(​កំពត​): មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា រួច​រេ​ចង្កូត​បុក​រថ​យន្ត​ចំ​ពីមុខ​ពេញទំហឹង កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​បីនាក់​រួមមាន ១. ឃឹម រស្មី ភេទ​ស្រី អាយុ ១៩​ឆ្នាំ​, ២. អ៊ឹម សាវុន ភេទ​ស្រី អាយុ ២៤​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​, ៣.​សៀន គឹម​ហេង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃ​វៀត ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​អ្នកបើក​ម៉ូតូ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ប៊ុន ឌី​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង ឃុំ​ត្រពាំង​ឌំ ស្រុក​ទឹកឈូ ខេត្ត​កំត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅវេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​មុខ​វត្ត​កំពត ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រវាង​ម៉ូតូ និង​រថយន្ត​បណ្តា​មនុស្ស​ប្រុស​ស្រី​បីនាក់​រងរបួស​ធ្ងន់​។ ដំបូង​គេ​ឃើញ​មនុស្ស​បីនាក់​ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ដោយ​ល្បឿន​កំពុង​លឿន​ផង ម៉ូតូ​នោះបាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ហ្វ៊ុ​យ​ហ្សូ​ដែល​បើកបរ​បញ្ច្រាសទិស​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ដួល ឯ​អ្នកជិះ​ខ្ទាត​ដេករ​ណូ​ក​រណែល​ពេញ​លើ​ដងផ្លូវ​។ ភ្លាមៗ​អ្នកឃើញ​ហេតុការណ៍ ក៏បាន​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​នាំយក​ជនរ​ង​គ្រោះ​ទាំងបី​នាក់ ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ខណៈដែល​អ្នក​ទាំងនោះរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​៕L ដោយ​: បូកគោ​