របួសធ្ងន់​បួន​នាក់​និង​ស្រាល​ម្នា​ក់ដោយ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ប៉ៃលិន​

312
ចែករម្លែក

ដោយ:គ្រញូង/​ប៉ៃលិន ​៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​របួសធ្ងន់​បួន​នាក់​ និង​ស្រាល​ម្នា​ក់ដោយ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ល្ថា​ច​ថ្ងៃទី​១០ ​ខែមីនា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​សិប្បកម្ម​ទឹក ស្អាត​ស្ថិតនៅ​ភូមិបរ​ហ៊ុយ​ជើង​សង្កាត់​បរ​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិ និង​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​អ្នកបង្ក​ឈ្មោះ ជា សុ​ខេន ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-2351 ទិសដៅ​ពី​ត្បូង​ទៅ​ជើង រងរបួស​ធ្ងន់ ឈ្មោះ រឹម រិ​ទ្ធ ភេទ​ប្រុស អាយុ២០​ឆ្នាំ អ្នក​ទាំងពីរ​.​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​អ្នករួមដំណើ រងរបួស​ស្រាល, ទី​៣-​ភាគី​រងគ្រោះ​ឈ្មោះ រស់ សេរី​វ​ឌ្ឍ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ពេទ្យ​ទា​ហ៊ាន បើក​​បរ​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BC-6006​បើកបរ​ច្រាស់ទិស​គ្នា រងរបួស​ធ្ងន់, ទី​៤-​អ្នករួមដំណើរ​ឈ្មោះ ធី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​មុខរបរ​មេផ្ទះ​រងរបួស​​ធ្ងន់, ទី​៥-​អ្នករួមដំណើរ​ឈ្មោះ គ​ន្ធា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​ អ្នក​ទាំងបី​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

ប៉ូលិស​ចរាចរណ៍​ដែល​ចុះទៅ​វាស់វែង​បាន​ប្រាប់​អំពី​មូលហេតុ​ គឺ​បណ្តាលមកពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​មិន​ប្រកាន់​ស្តាំ​។​ ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​ជំនាញ​បាន​យានយន្ត​ទាំងពីរ​គ្រឿង ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​។​ចំណែក​​អ្នករបួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​៕B/