របួសធ្ងន់​ពីរ​នាក់ និង​ស្រាល​ម្នាក់ ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​

1101
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់ ដោយ​ជិះ​ម៉ូតូ​ម៉ាក​អឹម​អេស​អិ​ច (MSX) ឌុប​គ្នា​បើកបរ​យ៉ាង​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ដាក់​សណ្ដោង​កង់​បី បណ្តាល​ឲ្យ​របួសស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​កើតឡើង​នៅ​ម៉ោង ១២​និង​១០​នាទី ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។

​លោក សារ៉េត វិ​សេដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​អឹម​អេស​អិ​ច (MSX) ពណ៌​បៃតង សេរី​ឆ្នាំ ២០១៨ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឃុ​ត សារ៉ាន អាយុ​១៦​ឆ្នាំ រងរបួស​បាក់ដៃ​ស្ដាំ និង​បែកក្បាល (​របួសធ្ងន់​) និង​អ្នករួមដំណើរ​ឈ្មោះ​ផន សុភ័ក្ត្រ អាយុ​១៦​ឆ្នាំ រងរបួស​ធ្ងន់ (​អ្នករួមដំណើរ​)​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក​។ ពេលធ្វើ​ដ​ណើ​រ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក ម៉ូតូ​ម៉ាក​ហុងដា វ៉េវ​ដាក់​សណ្ដោង​កង់​បី (Honda Wave C100) ដែល​បត់​ឆ្វេង​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ីម សារី ភេទ​ប្រុស អាយុ​៦២ ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​(​រងរបួស​ស្រាល​) បើកបរ​ទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​។​

​លោក​អធិការរង​ស្រុក​បានបញ្ជាក់​អំពី​មូល​ហេតុថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ម៉ូតូ MSX បើក​ក្នុង​ល្បឿន​លឿន ហើយ​ម៉ូតូ​កង់​បី​បត់ ដើម្បី​ទៅ​លក់​នំ​បុ័ង​សាច់​ឲ្យ​គេ​នៅ​ចំហៀង​ផ្លូវ ម្ខាង​ទៀត ទើប​បណ្ដាល​ឲ្យ​បុក​តែម្ដង​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​សំពៅ​លូន រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​យកមក​រក្សាទុក​នៅ​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​បារាំង​ធ្លាក់​៕ ល​