ដោយ : គ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអ្នកបើកបររថយន្តស្រវឹងស្រាបើកបុកម៉ូតូពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះ កើតឡើងកាលពីម៉ោង៧និង១០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរខេត្ត។ ឯអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
លោក ទេស ប៊ុនថេង មេបញ្ជាការងមូលដ្ឋានអាវុធហត្ថស្រុកថ្មគោលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុធ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ ខេត្តចំណែកអ្នកបើករថយន្តបង្កឈ្មោះ គុជ ប៊ុនឆាំ ភេទប្រុស អាយុ៦១ ឆ្នាំទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង។
សាក្សី រាប់សមត្ថកិច្ចដែលចុះទៅវាស់វែងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកទ្បង់គ្រីស័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2- C1731 បកកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ។ លុះមកដល់ចំណុចកើតហេតុ បានវេរចង្កូតទៅបុកម៉ូតូ១គ្រឿងមាកហុងC125 ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខបាត់ដំបង1I-8118 មួយទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចនគរបាលចរាចរណ៍បានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ ៕B