របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​ដោយ​រថយន្តបុក​ម៉ូតូ​ហើយ​បើក​រត់​បាត់​

256

(​បាត់ដំបង​): យុវជន​ពីរ​នាក់​ម្នាក់​របួសធ្ងន់​និង​ម្នាក់​របួសស្រាល​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ខ្មៅ អ្នកបើកបរ​បរ​មិន​ស្គាល់​អត្តសញ្ញាណ បុក​រួច​បើករថយន្ត​រត់​បាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ម៉ោង​១១​កន្លះ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៤ ភូមិ​សំរោង ក្នុង​ឃុំ​សំរោង ស្រុក​ឯក​ភ្នំ​។

​លោក ទុយ ឃៀង អធិការរង​ស្រុក​ឯក​ភ្នំ​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា យុវជន​ទាំងពីរ​នាក់​មានឈ្មោះ អឿ​ត លើ​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អូរ​តាន​ប់ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង (​អ្នកបើក​ម៉ូតូ​របួសធ្ងន់​) និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ថុ​ន ប៊ុន​ថា​ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​របួសស្រាល​។ ចំណែក​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់​។​

​សាក្សី​ដែល​បានឃើញ​ប្រាប់​ប៉ូលិស​ចរាចរណ៍​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​។ ពេលមកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា​សេរី ឆ្នាំ​២០០៦ ពណ៌​ក្រហម បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ឌុប​គ្នា​ពីរ​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ និង​ស្រាល​។ អ្នករបួស​ត្រូវ​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕L ដោយ​៖ គ្រញូង​