ដោយ:គ្រញូង/បាត់ដំបង ៖ មនុស្សប្រុសម្នាក់និងស្ត្រីពីរនាក់បានរងរបួសធ្ងន់ដួលសន្លប់បាត់ស្មារតី ដោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំប្រាំពីរឃុំបួរស្រុកភ្នំព្រឹក។
មន្ត្រីនគរបាលចរាចរំស្រុកភ្នំព្រឹកបានឱ្យដឹងថា មូលហេតុគឺម៉ូតូម៉ាកសង់ពណ៍ខ្មៅស៊េរី២០១២ពាក់ស្លាកលេខ1E7691បើកបរដោយ១.ឈ្មោះ ជា ស៊ីម ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិដំណាក់បេង ឃុំបួរ បានបើកចេញពីចម្ការបត់ឆ្លងថ្នល់មិនមានការប្រុងប្រយ័ត្ន បណ្តាលឱ្យម៉ូតូម៉ាកឃ្លិចពណ៌ខៀវស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ1N.9027បើកបរយ៉ាងលឿនជាន់ហ្វ្រាំមិនទាន់ ក៏បុកពេញទំហឹងតែម្តង បណ្តាលឱ្យអ្នកទាំងបីដួលបោកក្បាលនឹងថ្នល់សន្លប់បាត់ស្មារតីទាំអស់គ្នា។ ២.ឈ្មោះជិន ណារី ភេទស្រីអាយុ១៧ឆ្នាំ។ ៣.ឈ្មោះរ៉ន កញ្ញា ភេទស្រីអាយុ១៦ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិភ្នំប្រាំពីរឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ បានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីជួយសង្គ្រោះ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវនគរបាលចរាចរណ៍ស្រុកយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕B/