របៀប​ការពារ​ភ្នែក​អ្នក​

338
ចែករម្លែក

​ភ្នែក​គឺជា​សរីរាង្គ​ដែល​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​។​បើ​ភ្នែក​មើលមិនឃើញ អ្នកនឹង​បាត់បង់​អ្វីៗ​ទាំងអស់​។​ម្យ៉ាងទៀត​បើ​ភ្នែក​មើល​មិន​ច្បាស់​ក៏​ជា​បញ្ហា​មួយ​ដែរ​។​ដូចនេះ​តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ការពារ​ភ្នែក​អ្នកនោះ​?

​អ្នក​គួរតែ​សម្លឹងមើល​រុក្ខជាតិ​បៃតង​ឲ្យ​បាន​ច្រើន ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​នៅ​ម៉ោង​៦​ព្រឹក​គឺជា​ពេលវេលា​ដែល​ល្អ​បំផុត​។ រុក្ខជាតិ​បៃតង​នេះ ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​សម្លឹងមើល ដើម្បី​ការពារ​ភ្នែក​របស់​អ្នក​។​

​បរិភោគ​អាហារ​ដែលមាន​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​ដូចជា ល្ហុង ការ៉ុត​ជាដើម​។ អាហារ​ទាំងនេះ នឹង​ជំនួយ​ដល់​ភ្នែក​អ្នក​ណាស់ ធ្វើ​ឲ្យ​ភ្នែក​អ្នក​មិន​ងាយ​ម្ញូ​ប​នោះឡើយ​។​​ចូល​អ្នក​កុំ​សម្លឹងមើល​ទូរស័ព្ទ​យូរពេក​មាន ន័យ​ថា មិនត្រូវ​លេង​ទូរស័ព្ទ​យូរ​ទេ វា​ប៉ះពាល់​ដល់​ភ្នែក​ខ្លាំងណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ពាក់​វែង​តា​ជាខ្លាំង​។​

កុំព្យូទ័រ​ក៏​ជា​របស់​ដែល​ធ្វើ​ឲ្យ​ខូច​ភ្នែក​ដែរ​។ ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​ការលេង​game​តាម​កុំព្យូទ័រ ទើប​អាច​ការពារ​ភ្នែក​របស់​អ្នក​បាន​។​​អ្នក​មិនត្រូវ​មើល​ទូរស័ព្ទ​នៅ​កន្លែង​ងងឹត​ទេ​។ បើ​ចង់​លេង​នៅពេល​យប់​ត្រូវតែ​បើកភ្លើង​បន្ទប់​ឲ្យ​ភ្លឺ ទើប​មិន​បំផ្លាញ​ភ្នែក​របស់​អ្នក​។ ដូចនេះ​ទម្លាប់​អាក្រក់​ទាំងនេះ​អ្នក​គួរតែ​ចៀសវាង​ដើម្បី​សុខភាព​ភ្នែក​អ្នក​៕​ ដោយៈ health.com.kh