របៀប​ខុស​ក្នុងការ​អប់រំ​កូន​

1511
ចែករម្លែក

​ប្រសិនជា​អ្នក​ចង់​អប់រំ​កូន​ឱ្យ​ត្រូវ​អ្នក​គួរតែ​ចៀស​ពី​ការអប់រំ ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១-​អ្នក​មិនគួរ​ចង់ឱ្យ​កូន​ល្អឥតខ្ចោះ​ហើយ​ទុក​កំហុស​តូចតាច​របស់​កូន​ជា​រឿង​ធំ​ដោយ​ធ្វើការ​ប្រៀន ប្រដៅ គេ ដោយ​ការ​វ៉ៃ និង​ស្តីបន្ទោស​ដល់​គេ ខ្លាំងៗ​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​កូន កើតមាន​បញ្ហា​ផ្លូវចិត្ត​គ្រប់ពេល​បាន​។​
​ ​
២-​អ្នក​មិនគួរ​តែងតែ​ស្រែក ឱ្យ​កូន​នៅពេលដែល​គេ​លេង​ដោយ ប្រើ​វិធី​ខុស​នោះទេ ព្រោះ​ការធ្វើ បែបនេះ​យូរ អាចធ្វើឱ្យ​កូន​គ្មាន​អារម្មណ៍ មូល​។ ដូចនេះ ក្រោយ​ពេលដែល​គេ​ចូលរៀន​នឹង ពិបាក​ប្រមូល​អារម្មណ៍ មូល​រៀន​ណាស់ ។​
​ ​
៣-.​អ្នក​មិនគួរ​ការពារ​កូន ជ្រុល​ពេក​នោះទេ ព្រោះ​អាចធ្វើ​ឱ្យគេ​គ្មាន​ភាព​ឯករាជ្យ​ចំពោះ​ខ្លួន​ឡើយ ពេល​ធំ​ឡើង​។​
​ ​
៤-. អ្នក​មិនគួរ​ផ្តល់​សម្ពាធ​ខ្លាំង ដល់​កូន​តាំងពី​តូច​ឡើយ ដោយ​ឱ្យគេ​គិត តែ​ពី​រៀន​ព្រោះ​អាចធ្វើឱ្យ កូន​ហត់នឿយ​ជាខ្លាំង ។​
​ ​
៥-. អ្នក​មិនគួរ​បង្ខំ​ឱ្យ​កូន​រៀន​ខ្លាំងពេក​នៅពេលដែល​គេ​មិនទាន់​គ្រប់​អាយុ​នោះទេ ព្រោះ​អាចធ្វើ ឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន ៕ ដោយៈ health.com.kh