របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់ “​ស្លឹក​ស្វាយ​” ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

1483
ចែករម្លែក
  • 2
    Shares

​ជំងឺ​ទឹកនោមផ្អែម​ជា​ស្ថានភាព​នៃ​បញ្ហា​សុខភាព​មួយ​ដែល​បណ្ដាល​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់​។ ជាធម្មតា​វា​កើតឡើង​នៅពេលដែល​លំពែង​ផ្អាក​ការផលិត​អាំង​ស៊ុយ​លីន ប៉ុន្តែ​ក្នុង​ករណីខ្លះ​ជំងឺ​ទឹកនោមផ្អែម​លេចឡើង​នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធិភាព​បាន​។

​ថ្វីត្បិតតែ​គ្មាន​វិធី​ណាមួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ឲ្យ​ជា​ដាច់​ស្រលះ ប៉ុន្តែ​ក៏​នៅមាន​ថ្នាំពេទ្យ ដែល​អាចជួយ​គ្រប់គ្រង​ជំងឺ​នេះ​មិន​ឲ្យ​ប្រែជា​ធ្ងន់ធ្ងរ​បានដែរ​!

​ទោះជា​យ៉ាងណា​ដោយសារតែ​ផលប៉ះពាល់​អវិជ្ជមាន និង​តម្លៃ​ថ្លៃ មនុស្ស​មួយចំនួន​ក៏​ប្រែជា ងាក​មកប្រើប្រាស់​រូបមន្ត​ព្យាបាល​បែប​ធម្មជាតិ​វិញ​។​ជាក់ស្ដែង​ធម្មជាតិ​ផ្តល់ឱ្យ​មនុស្ស​នូវ​ឱសថ សម្រាប់​ជម្ងឺ​ជាច្រើន​មុខ​រួមទាំង​ជំងឺ​ទឹកនោមផ្អែម​។ ហើយ​ថ្ងៃនេះ​នឹង​បង្ហាញ​ឲ្យ​ដឹង ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ស្លឹក​ស្វាយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​រួមជាមួយ​របៀប​ត្រឹម ត្រូវ​ក្នុងការ​ប្រើប្រាស់ ៖

– អត្ថប្រយោជន៍​នៃ​ស្លឹក​ស្វាយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ស្លឹក​ស្វាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺ ទឹកនោមផ្អែម​ដូចជា Caffeic acid, Mangaferin, Flavonoids និង Gallic acid ដែល​ធ្វើ​ឲ្យ​ស្លឹក​ស្វាយ​ក្លាយជា​ឱសថ​បែប​ធម្មជាតិ​ដ៏​មាន​ឥទ្ធិពល​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ដំបូង​។​

១. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ការគ្រប់គ្រង កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ទឹក​ស្លឹក​ស្វាយ អាចជួយ​បង្កើន​ការផលិត​អាំង​ស៊ុយ​លីន និង​បែងចែក​គ្លុយកូស​ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​។​

២. ត្រួតពិនិត្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ កូ​ឡេ​ស្ដេ​រ៉ូ​ល​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​បេះដូង ហើយក៏​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ ទោះជា​យ៉ាងណា ស្លឹក​ស្វាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ pectin, វីតាមីន C និង​ជាតិ​ស​សៃ ដែលមាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៣. ទប់ស្កាត់​ជំងឺ​បាត​ភ្នែក​ទឹកនោមផ្អែម ៖ ស្លឹក​ស្វាយ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ជួយ​គាំទ្រ​ពង្រឹង​សុខភាព​ភ្នែក​ល្អប្រសើរ​ជៀសផុត​ពី​ជំងឺ​ភ្នែក​ផ្សេងៗ​។​
– របៀប​ប្រើប្រាស់​ស្លឹក​ស្វាយ​ព្យាបាល ឬ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​ទឹកនោមផ្អែម​
​ស្លឹក​ស្វាយ អាច​កាត់បន្ថយ​អាកា​រៈ​ផ្សេងៗ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដូចជា ការឈឺ​នោម​ញឹក នៅពេល​យប់​, ស្រក​ទម្ងន់​ខ្លាំង​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ការមើលឃើញ​លែង សូវ​ច្បាស់​។ លើសពីនេះទៅទៀត ស្លឹក​ស្វាយ ក៏មាន​ប្រសិទ្ធិភាព​ជួយ​គ្រប់គ្រង​ព្យាបាល​ជំងឺ ទឹកនោមផ្អែម​ដូច​បាន​រៀបរាប់​ខាងលើ​ផងដែរ​។

​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំងនោះ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​រក​ស្លឹក​ស្វាយ​ខ្ចីៗ ឬ​ត្រួយ​ស្លឹក​ស្វាយ​ឲ្យ​បាន​ប្រមាណ​ពី ១០ ទៅ ១៥ ស្លឹក​។ បន្ទាប់មក​ដាក់​ដាំ​ជាមួយ នឹង​ទឹក​ធម្មតា​ចំនួន​សមល្មម​រហូតដល់​ពុះ ហើយ​ទុកចោល​មួយ​យប់​សិន សឹម​ស្រង​ស្លឹក ស្វាយ​ចេញ​នៅ​ព្រឹក​បន្ទាប់​។ ទទួលទាន​ទឹក​ស្លឹក​ស្វាយ​រៀងរាល់​ព្រឹក​មុនពេល​ទទួលទាន អាហារ ឬ​ភេសជ្ជៈ​អ្វី​ផ្សេងៗ​។ ព្យាយាម​បន្ត​ការ​ទទួលទាន​ជាប្រចាំ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ខែ ហើយ​អ្នកនឹង​សម្គាល់​ឃើញ​លទ្ធផល​ល្អប្រសើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​៕ ដោយ​: health.com.kh