របៀប​ងាយៗ​ប្រើ “​ខ្ទឹមបារាំង​” ឱ្យ​សក់​ដុះ​ក្រាស់​លឿន​

428
ចែករម្លែក

ខ្ទឹមបារាំង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ពាន់ធ័រ​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សក់​។ វា​ផ្ដល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​ឬ​ស​សក់​និង​ធ្វើឱ្យ​ចរន្តឈាម​មាន​លក្ខណៈ​ប្រសើរឡើង​ជម្រុញ​ការលូតលាស់​។
​ខ្ទឹមបារាំង​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​និង​កម្ចាត់​បាក់តេរី ព្រមទាំង​អង់ ស៊ីម Catalase ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សក់ស្កូវ រក្សា​សុខភាព​ស្បែកក្បាល​ពី​ការឆ្លង មេរោគ​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​ប្រសើរ​។ អត្ថបទ​នេះ នឹង​បង្ហាញ​ឱ្យដឹងពី វិធី​ងាយៗ​ក្នុងការ​ប្រើប្រាស់​ខ្ទឹមបារាំង​ដើម្បីឱ្យ​សក់​ដុះ​ក្រាស់​បាន​លឿន ៖

១. ទឹក​ខ្ទឹមបារាំង​ស្រស់​និង​ទឹកឃ្មុំ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ខ្ទឹមបារាំង​ស្រស់​ចំនួន ២​ស្លាបព្រា​បាយ​ជាមួយ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើ​សក់​ហើយ​ទុកចោល​សម្រាប់​រយៈ ពេល ១៥ នាទី​។ បន្ទាប់មក​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត ១ ដង​ក្នុង​មួយ​សប្តាហ៍​។​

២. ទឹក​ខ្ទឹមបារាំង​ស្រស់​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បកសំបក​ខ្ទឹមបារាំង រួច​ចិញ្ច្រាំ​ជា​ចំណិត​តូចៗ​បន្ទាប់មក ចាប់ផ្ដើម​ច្របាច់​យក​ទឹក​ខ្ទឹមបារាំង​មក​លាប​ម៉ាស្សា​លើ​ស្បែកក្បាល​ហើយ​ទុកចោល សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ នាទី ឬ​យូរ​ជាង​នេះ​សឹម​កក់​សម្អាត​ចេញ ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​៕ ដោយៈ health.com.kh

#