របៀប​ចែចង់​យុវជន​សម័យ​ទំនើប​និង​សម័យ​ដើម​

2824
ចែករម្លែក

(​ភ្នំពេញ​)៖ លោកអ្នក​បាន​អាន អត្ថបទ​នេះ​នឹង​យល់​អំពី​ភាពខុសគ្នា​រវាង​មនុស្ស​សម័យ​ដើម និង​បច្ចុប្បន្ន កុំឱ្យ​ចេះតែ​ជឿ​សម្តី​ផ្អែមល្ហែម​តាម​អ៊ិន​ធឺ​ណិ​ត ។ សព្វ​ថ្ងៃជា​សម័យ​បច្ចេកវិជ្ជា ទំនើប មនុស្ស​គ្រប់រូប​ស្ទើរតែ​ភ្លេច​អស់ ទៅហើយ​អំពី​ការរស់នៅ​និង​សង្គម ខ្មែរ​យើង​ពី​ដើម ។ បើ​ប្រៀបធៀប​មក បច្ចុប្បន្ន មនុស្ស​ពី​ដើម​ហាក់បីដូចជា កង្កែប​ក្នុង​អណ្តូង ដោយ​ពុំមាន ឧបករណ៍​ទំនើប​ប្រើប្រាស់​ក្នុងការ​ទាក់ទង​លឿន និង​រហ័ស​ទាន់​ចិត្ត​នោះទេ ។​
​ ​
​ជាមួយគ្នា​នោះ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ផងដែរ​ថា ស្រទាប់​យុវ​សម័យនេះ​សម្បូរ​ទៅដោយ ឧបករណ៍​ទំនើបៗ ប្រកបដោយ​បច្ចេកវិជ្ជា​ខ្ពស់ ធ្វើឱ្យ​អ្នកខ្លះ​ភ្លើតភ្លើន ឈ្លក់ ទឹក​ម៉ាស៊ីន ដើរហើរ​សប្បាយ​មិន​ចូល​ផ្ទះ ភ្លេច​រៀនសូត្រ មាន​សង្សារ​ច្រើន ប្រពន្ធ​ច្រើន ម្នាក់ៗ​អាចមាន ប្រពន្ធដើម​និង​ចុង​ចាប់​ពីមួយ​ទៅ​បី​ក៏មាន ។
​ ​
​សម្រាប់​ព្រាននារី​វិញ​គឺមាន ភាពងាយស្រួល​បំផុត​ក្នុងការ​ទាក់ទង ស្រី ”​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​” ដូចជា ឡាញ តេ​ឡេ​ក្រាម​, វា​ស្អាប់ និង​ហ្វេ​ក​ប៊ុ​ក​ជា ដើម​៘​ក្នុងនោះ​យុវជន យុវនារី បច្ចុប្បន្ន ជាច្រើន​បាន​ទាក់ទង​គ្នា​មាន ស្នេហា​ដោយ​ប្រើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​, ឆាត​ហ្វេ​ក​ប៊ុ​ក​ផ្ញើ​សារ ឱ្យ​គ្នា​ទៅវិញទៅមក ។ ដោយ​ប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម ។ ខ​ល​ជា​វីដេអូ​មើលមុខ​គ្នា​ឃើញ រាល់ថ្ងៃ​។ ចាប់ផ្តើម​តាំងពី​ស្គាល់គ្នា​លើក ដំបូង​ជា​មិត្តភក្តិ​យូរ​បន្តិច​ក្លាយជា​សង្សារ​ស្រឡាញ់​ចិត្ត និង​ចិត្ត មួយរយៈ​ក្រោយមក​អង្ករ​ក្លាយជា​បាយ​ការស្រឡាញ់​នោះ​ដល់​ខ្លួនប្រាណ​មុន ថ្ងៃ​រៀបការ​ក៏មាន ។​
​ ​
​បុរស​អ្នកមាន​ស្នេហា ឬ​ដៃគូ ច្រើន​វិញ​គឺ​មិន​ងាយ​នឹង​រៀបការ​ទេ បើ​ចែចង់ ឬ​ស្រឡាញ់​នារី ណា​ម្នាក់ បាន​ស្គាល់​ដល់​ខ្លួនប្រាណ​ហើយ តែងតែ ដោះដៃ​ពី​នាង ដោយ​ប្រើ​វិធី​ផ្សេងៗ ធ្វើជា​ខឹង​ស្អប់ ប្រច័ណ្ឌ ឈ្លោះប្រកែក ជា ដើម​៘ ក្នុង​គោលបំណង​រក​ដៃគូ​ថ្មី បាន​ប្លែក រហូត​…​។ វា​មិន​ខ្វះ​ទេ​ហេតុ​- ផល​សម្រាប់​សុំ​បែក បើទោះបីជា​មិត្តស្រី ខ្លួន​ថា​បង​ដំបូង​សន្យា ជាមួយ​អូន​ថា ម៉េច​…? ចុះ​ហេតុ​អី​…? ពេលនេះ​បង បាន​ទាំង​ខ្លួនប្រាណ​អូន​និង​ចិត្ត​អូន​ហើយ បង​ប្រ​ងើយ​កន្តើយ​ខុសពី​មុន​…?
​ ​
​បុរសៗ ជា​ព្រាននារី​តែងតែ ឆ្លើយតប​ថា បង​រវល់​ច្រើន ទើប​មិន សូវ​បាន​លើក​ទូរស័ព្ទ​អូន​ដូច​មុន ។ រីឯ ឆាត​មើលមុខ​គ្នា​ក៏​មិនមាន​ពេលវេលា ដែរ ណាមួយ​ប៉ា​ម៉ាក់​បង​គាត់​ប្រាប់ថា​…​កុំឱ្យ​បង ដើរលេង​មាន​ស្រី​ញី​ច្រើន​។ ត្រូវ​ប្រឹង​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួន …!​។ ឯ​លុយ​ដេក​ផ្ទះសំណាក់ ក៏​បង​មិន សូវ​មាន​ដូចពេលមុន​ដែរ ។ តែ​តាមពិត ខ្លួន​កំពុង​លួច​ទាក់ទង​ស្រី​ថ្មី​…​សោះ ។ ដោយ​ប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម​ដូច ទាក់ទង​នាង​ជា​សង្សារ​គ្រា​ដំបូង​អ៊ីចឹង​ហើយ​ពេល​ដើរ​ជាមួយ សង្សារ​ចាស់ វិញ​ធុញថប់​ស្ទើរ​ទ្រាំ​មិនបាន​…​។​
​ ​
​មិន​ទាំងអស់​ទេ អ្នកខ្លះ​ក៏​ស្មោះ ស្ម័គ្រ​ជាមួយគ្នា​មួយ​ទល់​មួយ​ស្រឡាញ់​មើល​ខុសត្រូវ​គ្នា​យូរៗ ទៅ​គេ​ឃើញថា អាច​រស់នៅ​ជាមួយគ្នា​បាន​ទើប​ពួកគេ ស្នើឱ្យ​ឪពុកម្តាយ​ចូល​ស្តីដណ្តឹង​រៀបការ តាម​ប្រពៃណី​ដែរ ។​
​ ​
​ក្នុងនោះ ក៏មាន​នារី​ជើងល្អ​ខ្លះ ធ្វើបាប​ចិត្ត​ប្រុស​កំណាន់​របស់ខ្លួន​ដែរ ដោយ​ស្រឡាញ់គ្នា​សុខៗ ឃើញ​បុរស ផ្សេង​មក​ទាក់ទង​គេ​មាន​លុយ មានការ ងារ​ធ្វើ​ល្អ​ឈោង​ចាប់​គេ​ទាំង​ខ្លួន​កំពុង មាន​សង្សារ​រាល់ថ្ងៃ រហូត​ធ្វើឱ្យ​ឈ្លោះ ប្រកែក​គ្នា​បែក​រឿង​មាន​ផ្ទៃពោះ​យក​កូន​ចេញ​ញឹកញាប់​។ ខ្លះរ​ត់ទៅ​ចងក សម្លាប់ខ្លួន​បានសម្រេច​។ ខ្លះរ​ត់ទៅ​ចងក នឹង​គេ​ដែរ ប៉ុន្តែ​មិនបាន​សម្រេច គឺ​ទៅ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​គ្រួសារ បងប្អូន​ឃើញ​ហ្នឹង ជួយ​ទាន់ពេល​មនុស្ស មួយ​ចិត្ត​មួយ ។​
​ ​
​ហេតុដូច្នេះ​នារី​ល្អៗ​ត្រូវមាន ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​…! ចំពោះ​មនុស្ស​ប្រុស​ណា​ដែល​មក ចាប់ផ្តើម សុំ​ស្រឡាញ់​យើង​ដោយ​ប្រើ​សម្តី​ផ្អែម ល្ហែម​ដូច​ស្ករត្នោត ឬ​ដូច​មេ​ស្ករ ទឹកឃ្មុំ ជាដើម កុំ​ឃើញ​គេ​មាន​លុយ​បុណ្យស័ក្តិ ធំ​ចេះតែ​ហ៊ាន​ប្រថុយប្រថាន​ជាមួយ​…​។ ចៀសវាង​រាប់​គ្នា​យូៗ ទៅ​បានជា​សង្សារ ចាញ់បោក​មិត្ត​ប្រុស​ដែល​គេ​គ្មាន​ការ ទទួលខុសត្រូវ មិនបាន​ស្រឡាញ់​យើង ពិតប្រាកដ ចិត្ត​ផ្សេង​មាត់​ផ្សេង ។​
​ ​
​និយាយ​ពី​ការដើរ​ហើរ​វិញ យុវជន​ខ្លះ​ព្រលប់​ឡើង​បើក​ម៉ូតូ​ដើរ ចែចង់​ស្រី​រាំ​តាម​ធុងបាស់ ឬ​តន្ត្រីសម័យ តាម​ពិធីការ បុណ្យ​ការ​ផ្សេងៗ ។ ដោយ ពុំ​ដេក​យក​កម្លាំង​ជួយ​ធ្វើការ​ឪពុកម្តាយ នោះទេ​…​មួយថ្ងៃៗ​គិតតែ​ឆាត​ô ហ្វេ​- ប៊ុ​ក​õ រក​សង្សារ​ពីមួយ​ទៅមួយ ខ​ល​តាម​ទូរស័ព្ទ​ស្ទើរតែ​គ្មាន ពេល​សម្រាក​។ នេះ​មិន​ម៉ៃ​ទាំងអស់​នោះទេ យុវជន​ខ្លះ គាត់​ជួយ​ធ្វើការ​ឪពុកម្តាយ ខំប្រឹង​រៀន សូត្រ​រកលុយ​ដើរ​ស៊ីឈ្នួល​ធ្វើជា​កម្មករ គេ​ដើម្បី​បាន​ប្រាក់​ចូលរៀន ។ ខ្លះ​រៀន ពេលយប់​រត់ ម៉ូតូឌុប ពេល​ថ្ងៃ​ធ្វើ​សំណង់ រត់​តុ​ចុងភៅ រកលុយ​តាម​”​អ៊ិន​ធ័​រ​ណិ​ត​” ជាដើម​៘ ដើម្បី​បាន ប្រាក់​យកមក បង់ថ្លៃ​សាលារៀន​និង​ហូបបាយ ចាក់ សាំង​ម៉ូតូ​ជាដើម ។ មនុស្ស​បែបនេះ បើទោះបីជា​គាត់​មាន​ស្នេហា​ទុំ​មុន ស្រគាល ក៏​គាត់​មានការ​ទទួលខុសត្រូវ ខ្ពស់​ដែរ​ធ្វើឱ្យ​នារី ជា​សង្សារ​មាន​សេចក្តី សុខ​មិន​ទឹកភ្នែក​ដោយសារ​គាត់​ឡើយ ។​
​ ​
​បើ​យើង​ប្រៀបធៀប​ពី​យុវជន ពី​ដើម​មិន​ដូច​បច្ចុប្បន្ន​ទេ​! ការរស់នៅ​ដោយ​ពុំ​សូវ​បានធ្វើ​ដំណើរ ទៅណា ឆ្ងាយ គឺ​នៅតែ​ផ្ទះ​បើ​ចេញពីផ្ទះ​ទៅ​វាល ស្រែ​ស្ទូងស្រូវ​ដើរ​បាច​ត្រី​ឃ្វាលគោ​ក្របី រាយ​មង​ចងសន្ទូច​…​ជាដើម​៘ បើ និយាយ​ពី​ការចូល​ដណ្តឹងកូនក្រមុំ​គេ វិញ គឺ​ពិបាក​ដូច​សុំ ភ្លើង​យក្ស ព្រោះ​មុន រៀបការ​ឪពុកម្តាយ​ខាង​ស្រី​តម្រូវឱ្យ គាត់​មក​បម្រើ​ធ្វើការ​ផ្ទះ​គាត់​រយៈពេល បី​ខែ​បើ​គាត់​ឃើញថា​ល្អ​ឧស្សាហ៍​ទើប ចាស់ទុំ​រៀបការ​ឱ្យ​។​ក៏ប៉ុន្តែ​បើ​ឃើញថា ខ្ជិល​គាត់ និង​ផ្តាច់​ពាក្យ​វិញ​ភ្លាម​តែម្តង មិន​ដូច​សម័យនេះ​ទុំ​មុន​ស្រគាល​នោះទេ​។​
​ ​
​និយាយ​ពី​អ្នកមាន​ដៃគូ​ស្នេហា ច្រើន​វិញ គឺ​គាត់​លួច​ទាក់ទង​គ្នា​មិនបាន ឆ្ងាយ​ពី​ភូមិ​ឡើយ ដោយ​សរសេរ​ជា សំបុត្រ​សុំ​មេត្តា​ស្រឡាញ់​បង​ទៅមួយ ថ្ងៃៗ​គិតតែ​សរសេរ​សំបុត្រ​ផ្ញើឱ្យ​គ្នា​ទៅ វិញ​ទៅមក ពីព្រោះ​អត់​មាន​ទូរស័ព្ទ​ទាក់ ទង ។ នៅពេល​ស្រឡាញ់គ្នា​ស្អិតល្មួត ហើយ​នោះ គាត់​លួច​ដេក​ជាមួយគ្នា​ភាគ ច្រើន​នៅពេល​យប់​តាម​គុម្ព​ចេក​គុម្ព អំពៅ ឬ​នៅក្រោយ​ផ្ទះ ព្រោះថា​អត់​មាន ផ្ទះសំណាក់​ឡើយ ។ ហេតុនេះ យុវជន ពីមុន​ក៏​មិនសូវ​ចេះ​ខូចខិល​មាន​ស្រី​ញី ច្រើន​ដែរ សម្រាប់​រោគ​វិញ​មានតែ ស្វាយក្រាប​, កម​និង​រមាស់​ជាដើម​។ ដោយឡែក​ឥឡូវ​មាន មេរោគ​អេដស៍​ដ៏ កាច​សាហាវ​ដែល​មនុស្ស​គ្រប់រូប​ភ័យ ខ្លាច​កុំឱ្យ​កើតរោគ​ប្រភេទ​នេះ ត្រូវ​ប្រើ ស្រោមអនាម័យ​ជាប្រចាំ ៕ ដោយ​: ចាន់ ថន​