របៀប​ជួយ​ឲ្យ​មាន​រាង​ស្លី​ម​កាន់តែ​លឿន

565
ចែករម្លែក

​មាន​មនុស្ស​ច្រើនណាស់​តែង​ប្រាថ្នា​ចង់បាន​រាង​ស្គម ហើយ​លឿន​ប៉ុន្តែ​បែរជា​មិនបាន គិតគូរ​ដល់​របៀប​នៃ​ការ​ញ៉ាំ​អាហារ​របស់ខ្លួន​ឡើយ​។ រាងកាយ​របស់​មនុស្ស​មាន​ច្រើន ប្រភេទ​ណាស់ ហើយក៏​ច្រើនជាង​ប្រភេទ​ងាយ​នឹង​ឡើង​ទម្ងន់​ដែរ ប៉ុន្តែ​ក៏​ងាយ​ស្រក ទម្ងន់​ទៅវិញ​ដែរ​បើសិនជា​ពួកគេ​ធ្វើ​ការងារ​សម្រក​ទម្ងន់​នោះបាន​ត្រឹមត្រូវ​។ ខាងក្រោម នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លះ​ដែល​អាចជួយ​ឲ្យ​បងប្អូន​ស្ត្រីៗ​យើង​ដែល​ប្រាថ្នា​ចង់បាន​រាង​ស្លី​ម​ដូច​បំណង​៖

​ចៀសវាង​ការ​តម​អាហារ​
មាន​មនុស្ស​ជាច្រើន​ជ្រើស​រើសយក​កម្មវិធី​សម្រក​ទម្ងន់​តាមរយៈ​ការ​តម​អាហារ ប៉ុន្តែ រឿងនេះ​ពិតជា​គ្មានអ្វី​ជួយ​បានឡើយ ផ្ទុយទៅវិញ​វា​បានត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​អាហារ ជ្រុល​ទៅវិញ​ទេ ហើយក៏​អាច​បណ្តាល​ឲ្យ​ធាត់​លើស​ដើម​វិញទៀត​ក៏មានដែរ​។

​ញ៉ាំ​អាហារ​តិចៗ​
​ចូរ​ជំនួស​ការ​ញ៉ាំ​អាហារ​បី​ពេល​ច្រើនៗ មក​ញ៉ាំ​តិចៗ​វិញ​ទៅ ដូច្នេះ​រាងកាយ​អ្នកនឹង​អាច រំលាយ​អាហារ​បានជា​ប់ ព្រមទាំង​មិន​ធ្វើ​ឲ្យ​ឃ្លាន​ខ្លាំង​បានដែរ​។

​ហាត់ប្រាណ​ជំរុញ​ដល់​បេះដូង​សរសៃឈាម​
សម្រាប់​អញ​នក​ដែល​ចង់បាន​រាង​ស្លី​ម និង​ស្គម​របប​អាហារ​តែមួយ​មុខ​គឺ​មិនអាច​ទៅ រួច​ទេ​។ អ្នក​ត្រូវតែ​ហាត់ប្រាណ​យក​សាច់ដុំ​ទៀត​ដើម្បី​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់​។ នៅពេល​អ្នក​ហាត់ប្រាណ អ្នក​កំពុងតែ​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​កាន់តែខ្លាំង​ហើយ មើលទៅ​គឺមាន​រាង​ស្អាត​តែម្តង​។

​ព្យាយាម​រត់​កីឡា​
បើសិនជា​អ្នក​មិន​ចូល​ក្លិប​ហាត់ប្រាណ​ជា​ទៀងទាត់​តេ ឬ​ត្រូវការ​សម្រក​ពី​ការលើក ទម្ងន់​នោះ អ្នក​អាច​ផ្លាស់ប្តូរ​កម្មវិធី​មក​រត់​កីឡា​វិញ​ក៏បាន​ដែរ​។ ការធ្វើ​បែបនេះ​នឹង ជំរុញ​ដល់​ការហាត់​ប្រាណ​បាន​ដូចគ្នា ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ធ្វើ​វា​ដែរ​។

​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
​វិធីសាស្ត្រ​មួយ​ផ្សេងទៀត​ដើម្បី​ទទួលបាន​រាង​ស្គម​គឺ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខ​ភាពជា​ទៀងទាត់​។ ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់ និង​ត្រី​ស្រស់ៗ​ឲ្យ​បាន​ច្រើន ៕ ដោយៈ health.com.kh​

#