របៀប​ដាំ​ដំណាំ​ទៀប​ឲ្យ​បាន​ផ្លែ​ធំៗ​ល្អ​ជាទី​គាប់ចិត្ត​

1233
ចែករម្លែក

– ជីករណ្ដៅ​ទំហំ​៥​តឹក x ៥​តឹក x ជម្រៅ​៥​តឹក​
– លាយ​ដី ជី​លាមក​សត្វ ជី​កំ​ប៉ុស្តិ៍ និង​កំទេច​ស្លឹក​រុក្ខជាតិ​សម្រាប់​ដាំ​

+ការរៀបចំ​ដាំ​
– យក​កូន​ពូជ​មក​ដាំ​ស្មើ​ត្រឹម​មាត់​រណ្ដៅ ហើយ​គម្លាត​នៃ​ការដាំ​ពី​ដើម​នីមួយៗ​គឺ​៣​ម៉ែត្រ​
– យក​កូនកាំបិត​មុត​មក​វះ​ថង់​កូន​ពូជ​ពី​បាត​ក្រោម​ទៅ​ឆ្វេង និង​ទៅ​ស្ដាំ រួច​ទាញយក​ថង់ ចេញ និង​ប្រយ័ត្ន​កុំ​ឲ្យ​បែក​ដី បន្ទាប់មក​កាយ​ដី​លប់​ត្រឹម​គល់​វា

​- ដាក់​ដី និង​ជី​ចូល​រណ្ដៅ​រួច យើង​ត្រូវ​ជីក​រន្ធ​បី​មុំ រួច​ដាក់​ថ្ម​ល្អិតៗ​ចូលក្នុង​មួយ​រន្ធ​១​គីឡូ ក្រាម​
– ​យក​បង្គោល​ចង​ផ្អោប​ជាមួយ​ដើម​របស់​វា​ការពារ​ពី​ការបោក​បក់​នៃ​ខ្យល់ រួច​យក​ចំបើង​មក​គ្រប​ជុំវិញ​គល់​របស់​វា រួស​ស្រោច​ទឹក ។​

+ការថែទាំ និង​ដាក់​ជី​
– ​ដាក់​ជី 15-15-15 កន្លះ​គីឡូក្រាម​ក្នុង​មួយ​ដើម ហើយ​១​ឆ្នាំ​ត្រូវដាក់​៣​ដង​សម្រាប់​ការ​លូត លាស់​
– ​ដាក់​ជី 8-24-24 សម្រាប់​ជំនួយ​ពេល​វា​ផ្កា​ឲ្យ​បាន​ច្រើន និង​ល្អ កម្រិត​ប្រើ ២-៤​គីឡូក្រាម​ក្នុង​១​ដើម សម្រាប់​រយៈពេល​១​ឆ្នាំ​

​- ដាក់​ជី 13-13-21 ជំនួយ​ពេល​វា​ចេញ​ក្ដិ​ប​ផ្លែ កម្រិត​ប្រើ ២-៤ គីឡូក្រាម​ក្នុង​១​ដើម សម្រាប់​រយៈពេល​១​ឆ្នាំ​
– ​ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
– ​ទៀប​ចា​ប់ដ​ផ្ដើម​ផ្កា​នៅ​កំឡុង​ខែមេសា និង​អាច​ប្រមូល​ផល​បាន​ក្នុង​កំឡុង​ខែកក្កដា រយៈពេល​២-៣​ឆ្នាំ​វា​នឹង​ចាប់ផ្ដើម​មាន​ផល ៕ ប្រភព​: អ៊ាង សុផល្លែត​

#