របៀប​ដាំ​ស្ពៃជើងទា​ឲ្យ​ទទួលផល​បានល្អ​

267
ចែករម្លែក

+ ការ​សាប​កូន​
– ដំបូង​ធ្វើ​ថ្នាល​សាប​កូន​ដែលមាន​ទំហំ​១​ម៉ែត្រ​បួន​ជ្រុង​ហើយ​ជ្រោយ​ដី​ឲ្យ​ម៉ដ្ឋ​ដោយ លាយ​ជាមួយ​លាមក​គោ​ឲ្យ​សព្វ​ហើយ​ព្រោះ​គ្រាប់​
– បន្ទាប់មក​បាច​ចុងអង្ករ​មួយ​ដៃ ដើម្បី​កុំ​ឲ្យ​ស្រមោច​ជញ្ជូន​គ្រាប់​ស្ពៃ​ព្រមទាំង​ស្រោច​ទឹក ២​ថ្ងៃ​ម្ដង​

+ ការរៀបចំ​ដី និង​ការដាំ​
– ត្រូវ​ភ្ជួរ​ដី​២​ដង ហើយ​រើស​ស្មៅ​ងាប់​ចេញ កាប់​ដី​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​លាមក​គោ​
– ត្រូវ​លើក​រង​ដែលមាន​ទទឹង​០,៥​ម៉ែត្រ បណ្ដោយ​១០​ម៉ែត្រ ដាំ​ជា​ជួរ​ក្នុង​១​រង​

– ក្រោយពី​សាប​កូន​បាន​កន្លះ​ខែ​គាត់​អាច​ដក​កូន​ទៅ​ដាំ​បាន ដោយ​ដកយក​កូន​ណា ដែល​ធំៗ នឹងមាន​ពណ៌​ខៀវ​
– ត្រូវ​ដាំ​ពី​ចន្លោះ​គុម្ព​មួយ​ទៅ​គុម្ព​មួយ ២,៥​តឹក ដោយ​ដាក់​១​ដើម​ក្នុង​១​គុម្ព​

+ ការថែទាំ​
– នៅពេល​ដាំ​បាន​រយៈពេល​១៥​ថ្ងៃ ស្ពៃ​លាស់​ចេញ​ស្លឹក​ខ្ចី​២​ទៅ​៣ ទើប​ថែម​ជី​១០​អំ​រែក និង​ជ្រុំ​ជ្រោយ​ដី​ដើម្បី​ឲ្យ​ដី​ធូរ ស្ពៃ​ដុះ​លូតលាស់​បាន​លឿន ព្រមទាំង​បន្ថយ​ការ​ដុះ​ស្មៅ​
– ធ្វើការ​ស្រោច​ទឹក​១​ថ្ងៃ​២​ដង នៅពេល​ព្រឹក និង​ល្ងាច​

+ ការប្រមូល​ផល​
– ក្រោយពី​ដាំ​បាន​រយៈពេល​១​ខែ អាច​កាត់​បាន​ហើយ​
– ប៉ុន្តែ​មុននឹង​កាត់​ស្ពៃ មិនត្រូវ​ស្រោច​ទឹក​ឡើយ ទុក​ស្លឹក​ស្ពៃ​ឲ្យ​ស្ងួត​ការពារ​ភាព​ជាំ ៕ ប្រភព​: អ៊ាង សុផល្លែត​

#