របៀប​ដាំ​ឪឡឹក​ឲ្យ​ផ្លែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​

1229
ចែករម្លែក

+ ការរៀបចំ​ដាំ​ដុះ​
– ​រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែលមាន​ជម្រៅ​ជ្រៅ​ល្មម ។ ជាទូទៅ អ្នក​គួរ​ជ្រើសរើស​ផើង ដែលមាន​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ ឬ​៦០​សង់ទីម៉ែត្រ​

– ​គ្រាប់ពូជ​ឪឡឹក ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ទៅតាម​ចំណង់​ចំណូលចិត្ត​អ្នក​
​- ដី​ដាំ​ដុះ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ។ ជាទូទៅ ប្រភេទ​ដីខ្សាច់ និង​ដី​មាន​ជីវជាតិ ជា​ដី​មាន​លាយ​ជី​កំ​ប៉ុ​ស្ត​ជាដើម គឺ​សមរម្យ​សម្រាប់​ការរីកលូតលាស់​នៃ​ឪឡឹក​
​- អ្នក​គួរតែ​ចៀសវាង​ដីឥដ្ឋ ដែល​ពិបាកធ្វើ​ឲ្យ​ឪឡឹក​ចាក់ឫស ។ ដី​ធូរ​មាន​ខ្យល់អាកាស ចេញចូល គឺ​ល្អ​សម្រាប់​ការលូតលាស់​របស់​រុក្ខជាតិ​
​- ជី​លាមក​សត្វ​គោ ទន្សាយ ឬ​សេះ ល្អប្រសើរ​បំផុត​សម្រាប់​ដី និង​សម្រាប់​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​រុក្ខជាតិ​

+ ការដាំដុះ​
– ​ចាក់ដី​កំ​ប៉ុ​ស្ត​ចូលក្នុង​ផើង​ឲ្យ​ពេញ​ល្មម ហើយ​ស្រោច​ទឹក​ពីលើ​ឲ្យ​ជោគ​
– ​យក​គ្រាប់ពូជ​ឪឡឹក មក​ព្រោះ​នៅ​នឹង​ដី​ក្នុង​ផើង​ផ្ទា​ល់ពី​៣ ទៅ​៤​គ្រាប់ និង​រោយ​ដី​កប់ ពីលើ​ថើៗ រួច​ស្រោច​ទឹក​ពី​
– ​ក្នុង​រយៈពេល​ពី​៦ ទៅ​១០​ថ្ងៃ គ្រាប់ពូជ​នឹង​លូតលាស់​
– ​នៅពេល​ឪឡឹក​លូតលាស់​ហើយ អ្នក​អាច​រក​កម្ទេច​ចំបើង​មក​គ្រប​នៅ​នឹង​គល់​ឪឡឹក ដើម្បី​រក្សា​សំណើម​ដី​

+ ការថែទាំ​
– ​រក្សាទុក​ផើង​ដំណាំ​ឪឡឹក​នៅ​ទីតាំង​ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
– ​ឪឡឹក​អាច​លូតលាស់​បាន​ក្នុង​សីតុណ្ហភាព​ពី​១​ឥ​ទៅ​៣៥​អង្សារ ចំណែកឯ​សីតុណ្ហភាព ល្អ​បំផុត​សម្រាប់​ឪឡឹក គឺ​ពី​១៨ ទៅ​៣០​អង្សារ​
– ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ពីរដង ព្រឹក និង​ល្ងាច ឪឡឹក​ជា​រុក្ខជាតិ ត្រូវការ​ទឹក​ច្រើន ដូច្នេះ អ្នក​ត្រូវ​រក្សា​សំណើម​ដី​ជាប្រចាំ ប៉ុន្តែ​កុំ​ឲ្យ​សើម​ទឹក​ជោគជាំ​ពេក ។​
– ​ត្រូវ​ប្រាកដថា ពុំមាន​ទឹក​ដក់​ជាប់​នៅ​បាត​ផើង​របស់​អ្នក

​- នៅពេល​ផ្លែ​ចាប់ផ្ដើម​ចាស់ ទុំ ត្រូវ​កាត់បន្ថយ​ការ​ស្រោច​ទឹក អំឡុង​ពេលនេះ អ្នក​ត្រូវ ប្រុងប្រយ័ត្ន​ចៀសវាង​ស្រោច​ទឹក​ច្រើន​លើសលប់ និង​ដក់​ទឹក​នៅ​បាត​ក្រោម ដែល​ងាយ​ធ្វើ​ឲ្យ​ផ្លែ​សាប បាត់បង់​រសជាតិ​ផ្អែម​
– ដាក់​ជី​បំប៉ន​ដើម ជា​ប្រភេទ​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​សត្វ នៅពេល​ឪឡឹក​ចេញ​ផ្កា និង​ផ្លែ​

+ ការប្រមូល​ផល​
– ​រយៈពេល​ប្រមូល​ផល គឺ​អាស្រ័យ​លើ​អាកាសធាតុ រដូវ​ដាំ​ដុះ និង​ប្រភេទ​ពូជ​ដំណាំ​

​ជាទូទៅ ឪឡឹក​នឹង​ចាប់ផ្ដើម​ឲ្យ​ផល ចាប់ពី​៨០ ទៅ​៩០​ថ្ងៃ ឬ​ក្រោយពេល​ព្រោះ​គ្រាប់ ពូជ​ពី​៣០​ទៅ​៥០​ថ្ងៃ បន្ទាប់ពី​ចេញ​ផ្កា ៕ ប្រភព​: អ៊ាង សុផល្លែត​