ជាញឹកញយ “គ្រឿងស្រវឹង” តែងតែមានទទួលក្នុងកំឡុងពេលជប់លៀង និងកម្មវិធី ពិសេសផ្សេងៗ។ ដូច្នេះទោះបីជាអ្នកព្យាយាមឃ្លាំមើលសុខភាព ប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះអ្នកត្រូវទទួលទានបន្តិចដែរអោយស្របតាមកាលៈទេសៈ។
យោងតាមការធ្វើស្ថិតិជាច្រើនបានឱ្យដឹងថា មនុស្សធម្មតាម្នាក់ទទួលទានគ្រឿងស្រវឹង ប្រមាណជា ៩.៥ លីត្រក្នុងមួយឆ្នាំ។ ហើយមនុស្សម្នាក់នេះមិនមែនញៀននឹងការ ទទួលទានគ្រឿងស្រវឹងឡើយ គឺគេគ្រាន់តែចំណាយពេលជួបជុំមិត្តភក្តិ ឬចូលរួម កម្មវិធីជុំលៀងផ្សេងៗ រួចទទួលទានគ្រឿងស្រវឹងត្រឹមបន្តិចបន្តួចប៉ុណ្ណោះ។
ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគន្លឹះសុខភាពល្អក្នុងការទទួលទានគ្រឿង ស្រវឹង? អត្ថបទនេះនឹងបង្ហាញឱ្យដឹងពីរបៀបក្នុងការទទួលទានគ្រឿងស្រវឹងដើម្បី កាត់បន្ថយផលប៉ះពាល់ ៖
១. ញ៉ាំអាហារផ្សេងៗច្រើនល្មមសិនមុននឹងទទួលទានគ្រឿងស្រវឹង
ការញ៊ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធី ដ៏ប្រសើរបំផុតមួយដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ។ ជាតិអាល់កុល ជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយ ជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹងក៏ជួយការពារក្រពះ ពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ។
២. សម្រាកមុនពេល និងក្រោយពេល
ការទទួលទានគ្រឿងស្រវឹងខណៈពេលដែលអ្នកស្ត្រេសមិនត្រឹមតែបង្កអាការៈឈឺក្បាលធីងធោងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើអោយអ្នកក្លាយទៅជាញៀន ឬទទួលទាន កាន់តែច្រើន។ ដូច្នេះកុំព្យាយាមទទួលទានគ្រឿងស្រវឹងទាំងកំពុងមានអារម្មណ៍ តានតឹង។ ហើយគួរសម្រាកដើម្បីសម្រាលអារម្មណ៍អោយស្ងប់ខ្លះជាមុនសិន ទើបប្រសើរ។
៣. ញ៉ាំទឹកនៅមុនពេល, កំឡុងពេល និងក្រោយពេលទទួលទានគ្រឿងស្រវឹង
ដើម្បីរក្សាបាននូវសុខភាពល្អ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗពីគ្រឿងស្រវឹង អ្នកគួរទទួល ទានវាក្នុងកម្រិតមធ្យម។ ទោះជាយ៉ាងណា ការទទួលទានទឹក ១កែវធំមុនពេលជួយទប់ ស្កាត់មិនអោយអ្នកទទួលទានគ្រឿងស្រវឹងច្រើនលើស, ហើយចំពោះកំឡុងពេលវិញ គឺវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ខណៈដែលការទទួលទានទឹកក្រោយផឹក គ្រឿងស្រវឹងអាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។
៤. ជៀសវាងទទួលទានលាយគ្នា
គ្រឿងស្រវឹងប្រភេទផ្សេងៗសុទ្ធតែអាចបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ។ ដូច្នេះដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងក្លាលើសុខភាពអ្នកមិនគួរទទួលទានច្រើនលាយ គ្នាឡើយ។ ចំពោះប្រភេទមិនមែនជាស្រាក្រហម អ្នកគួរបន្ថែមទឹកកកចូល ដូច្នេះអ្នកនឹង អាចទទួលទានក្នុងកម្រិតមធ្យម។ហើយការទទួលទានទឹកចន្លោះពេលទទួលទានគ្រឿង ស្រវឹងក៏អាចជួយអោយអ្នកអាចដឹងថាតើផឹកអស់ប៉ុន្មាន ស្រវឹងកម្រិតណា និងពេលអ្នក ណាត្រូវឈប់៕ ដោយៈ health.com.kh