របៀប​ធ្វើ​ជី​ផ្អាប់​ដើម​ចេក សម្រាប់​ដំណាំ​ក្រូចឆ្មារ​

1029
ចែករម្លែក

​អត្ថប្រយោជន៍​ប៉ូវ​ដើម ឫស ស្លឹក ធ្វើ​ឲ្យ​ដើម ស្លឹក មាន​ពណ៌​ខៀវ​បៃតង ធ្វើ​ឲ្យ​បែកខ្នែង ឬ​ពន្លក​ត្រួយ​ថ្មី​ច្រើន ជួយ​ឲ្យ​ក្ដឹប​កាន់​ច្រើន ធ្វើ​ឲ្យ​ប្រព័ន្ធ​ឫស​រឹងមាំ ។​

១. ធាតុ​ផ្សំ​
– ​ដើម​ចេក ៦០​គីឡូក្រាម​
– ​កាក​ស្ករ ២០​គីឡូក្រាម​
– ​ទឹក​ចំនួន ៣០​លីត្រ​

២. វិធី​ធ្វើ​
– ​ដំបូង​ចិញ្ច្រាំ ឫ​ហាន់​ដើម​ចេក​ល្អិត ៦០​គីឡូក្រាម​ដាក់ចូល​ក្នុង​ធុង​
– ​ដាក់​កាក​ស្ករ​ចំនួន ២០​គីឡូក្រាម​

– ​ដាក់​ទឹក ៣០​លីត្រ​
– ​កូរ​ឲ្យ​សព្វ​កូរ​រៀងរាល់ថ្ងៃ ៧​ថ្ងៃ​ប្រើ​បាន ។​

៣. របៀប​ប្រើ​
– ​ថ្នាំ​៤០​សេ​សេ ទឹក ២០​លីត្រ​
– ​ហាម​ប្រើ​ជាមួយ​ជីអ៊ុយរ៉េ ព្រោះ​ជី​នេះ​សម្បូរ​អ៊ុយ​ច្រើន​
– ​រក្សាទុក​បាន​៣​ខែ បើ​លើសពី​៣​ខែ​ត្រូវ​ថែម​កាក​ស្ករ​១​លីត្រ​ទើប​ទុក​បានយូរ​ទៀត ។​

៤. អត្ថប្រយោជន៍​
– ​ប៉ូវ​ដើម ឫស ស្លឹក​
– ​ធ្វើ​ឲ្យ​ដើម ស្លឹក មាន​ពណ៌​ខៀវ​បៃតង​

– ​ធ្វើ​ឲ្យ​បែកខ្នែង ឬ​ពន្លក​ត្រួយ​ថ្មី​ច្រើន​
– ​ជួយ​ឲ្យ​ក្ដឹប​កាន់​ច្រើន​
– ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឫស​រឹងមាំ ៕ ប្រភព​: អ៊ាង សុផល្លែត​