របៀប​ធ្វើ​ថ្នាំ​បណ្ដេញ​សត្វល្អិត​ចង្រៃ​ធម្មជាតិ​

3774
ចែករម្លែក
  • 2
    Shares

មិនចាំបាច់​អស់​លុយ​ទៅ​ទិញ​ថ្នាំ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​នោះទេ​!! ចែករំលែក​បន្ត​ជា ប្រយោជន៍​ដល់​កសិករ​យើង​ផង ។​

១. វត្ថុធាតុដើម​: ខ្ទឹម ខ្ញី ស្លឹក​ទាប ស្លឹក​ស្ដៅ (​សំបក ឬ​ផ្លែ​ក៏បាន​) ផ្លែ​ស្លែង ស្រាស ម្ទេស ថ្នាំជក់ មើម​ក្ដួច ពេល​លាយ​យក​ចំនួន​ស្មើៗ​គ្នា ។​

២. របៀប​ធ្វើ​: យក​វត្ថុធាតុដើម​បុក ឬ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ល្អ ចំនួន​សរុប ៤​គីឡូក្រាម រួច​ដាក់​ចូលក្នុង ធុង ឬ​ពាង និង​ចាក់ទឹក​ចូល​ប្រមាណ ១០​លីត្រ ស្រាស​១​លីត្រ កូរ​ឲ្យ​សព្វ​ល្អ រាល់​១​ថ្ងៃ​ម្ដង ផ្អាប់ ទុក​រយៈពេល​ប្រមាណ​១​អាទិត្យ​ប្រើ​បាន​ហើយ ប៉ុន្តែ​បើ​ចង់​ឲ្យ​គុណ​ភាពល្អ​ទ្វេដង យើង​អាចដាក់ បន្ថែម ស្ករ​រងូ (​ស្ករ​កសិកម្ម​) ចំនួន ១០ សេ​សេ ពេល​លាយ​ដំបូង ជាការ​ស្រេច ។​

៣. របៀប​ប្រើ​: យក​មេ​ថ្នាំ​នេះ ១​លីត្រ ប្រើ​ជាមួយ​ទឹក​ធម្មតា ១០០ លីត្រ បាញ់​លើ​ដំណាំ បន្លែ​ផ្សេង ៥​ថ្ងៃ ឬ​១​អាទិត្យ​ម្ដង ។​

៤. ប្រសិទ្ធភាព​:
​បណ្ដេញ​សត្វល្អិត​ចង្រៃ​គ្រប់​ប្រភេទ សំលាប់​មេរោគ បាក់តេរី និង​ជា​ជីធម្មជាតិ​ផងដែរ ។​

​ចំណាំ​: ដាក់​វត្ថុធាតុដើម ៣ ទៅ ៤ មុខ តាម​លទ្ធភាព​រកបាន មិនចាំបាច់​គ្រប់មុខ​ក៏បាន ៕ ប្រភព​: អ៊ាង សុផល្លែត​