របៀប​ធ្វើ​ទឹក​ការ៉ុត​ព្យាបាល​ការ​ក្អក​

1489
ចែករម្លែក

​ទឹក​មឺ​ម​ការ៉ុត​មាន​ជីវជាតិ​សំខាន់ៗ​ច្រើនណាស់ ដោយ​វា​អាច​ផ្តល់នូវ​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​ស្ករ​ធម្មជាតិ ដែល​សុទ្ធសឹងតែ​ផ្តល់​ជា​ថាមពល​ដល់​រាងកាយ​។ ខណៈពេលដែល​ការ​ញ៉ាំ​ទឹក​ការ៉ុត​មិនអាច​ព្យាបាល​ជំងឺ​បាន​ក៏ដោយ តែ​វា​ក៏​អាចជួយ​ដោះស្រាយ​ការ​ក្អក​រ៉ាំរ៉ៃ​មួយចំនួន​បានដែរ ជាពិសេស​គ្រប់គ្រង​រោគសញ្ញា​នេះ​តែម្តង​។

​គ្រឿងផ្សំ​ធ្វើ​ទឹក​ការ៉ុត​ជា​សេ​រ៉ូ​ក្អក​៖
– ការ៉ុត​កន្លះ​គីឡូក្រាម​
– ទឹកឃ្មុំ​៣​ទៅ​៤​ស្លាបព្រា​បាយ​
– ខ្ញី​ម៉ត់​ស្រស់ ២​ស្លាបព្រា​កាហ្វេ​

​របៀប​ធ្វើ​៖
– ចូរ​ហាន់​ការ៉ុត​ជា​ដុំ​តូចៗ​
– ដាក់​វា​ចូលទៅក្នុង​ឆ្នាំង ហើយ​ចាក់ទឹក​ចូល​រហូត​លិច​
– បើកភ្លើង​ដាំ​ឲ្យ​ក្តៅ​ល្មម​
– នៅពេល​ពោះ ចូរ​ដាក់​ខ្ញី​ចូល ហើយ​បន្ត​ស្ងោ​ទៀត​រហូតដល់​ការ៉ុត​នោះ​ទន់​
– ចូរ​ចម្រាញ​យកតែ​ទឹក​ចេញ​ដាក់​នៅក្នុង​ចានគោម​ធំ​មួយ​។ កុំ​ចោល​ទឹក​នេះ​
– ចូរ​កិន​ការ៉ុត​ដែល​ស្ងោ​ត​នោះ និង​ខ្ញី​រហូតដល់​ម៉ត់​
– នៅពេល​ទឹក​នោះ​ក្តៅ​ល្មម ចូរ​ចាក់​ទឹកឃ្មុំ​ចូល​បន្ថែម​។ បន្ទាប់មក​កូរ​វា​រហូតដល់​ទឹកឃ្មុំ​រលាយ​អស់​
– ចូរ​ចាក់ទឹក​ចូលទៅក្នុង​ការ៉ុត​ដែល​កិន​រួច​នោះ​
– បន្ទាប់មក​ចូរ​កិន​វា​ម្តងទៀត​រហូតដល់​ម៉ត់​។​

​ចូរ​ញ៉ាំ​សេ​រ៉ូ​ក្អក​នេះ ៣ ទៅ​៤​ស្លាបព្រា​បាយ​ជា​រៀងរាល់ថ្ងៃ​។ ក្រោយពី​ញ៉ាំ​បាន ១​ទៅ​២​ថ្ងៃ អ្នក​នឹងមាន​អារម្មណ៍​ធូរស្រាល​ពី​ការ​ក្អក ហើយក៏​ជួយ​កំចាត់​ស្លេស្ម​ពី​ក្នុង​សួត​ផងដែរ​៕ ប្រភព​: http://www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​