របៀប​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ពេល​ញ៉ាំ​សាច់​អាំង​

1328
ចែករម្លែក

​ការសិក្សា​បាន​ប្រាប់​ឱ្យដឹងថា សាច់​អាំង​ដែល​ប្រើ​ភ្លើង​ខ្លាំង​អាច​បង្កើន ឱកាស​នៃ​ការកើត​ជំងឺ មហារីក​បាន ។ ប៉ុន្តែ​វិធី​ខាងក្រោម​នេះ គឺជា​វិធី​ដែល ផ្តល់​សុខភាព ហើយ​បន្ថយ​ការ​ប្រឈម នឹង​ជំងឺមហារីក​នេះ​ទៀតផង ។ ការ ចម្អិន​សាច់​ដោយ​ប្រើ​ភ្លើង​ខ្លាំង​ត្រូវបាន គេ​ដឹងថា ជាការ​បង្កើត​ជាតិពុល​ជាច្រើន ឈ្មោះថា Heterocyclic Amines ដែល ត្រូវបាន​គេ​រកឃើញថា មាន​ជាប់​ទាក់ ទង​នឹង​ជំងឺមហារីក​មួយចំនួន ។ សាច់ អាំង​អាច​បង្កើតជា​ទម្រង់​ជាច្រើន​ឈ្មោះ ថា PAHs និង HCAs ដែល​អាច​ផ្លាស់ប្តូរ DNA របស់​កោសិកា ហើយក៏​ជា ហេតុផល​នាំឱ្យ ប្រឈម​កាន់តែខ្លាំង​នឹង មហារីក​ដែរ ។
​ ​
​ការដែល​ប្រឡាក់សាច់​មុននឹង អាំង អាច​បន្ថយ​ការប្រឈមមុខ​នេះ​បាន ដោយសារតែ​វា​អាច​បង្ការ ការបង្កើត នូវ​ជាតិពុល​ដែល​កើតឡើង​ខាងលើ ។ ប៉ុន្តែ​គ្រឿងផ្សំ​មួយ​សម្រាប់​ការ​ប្រឡាក់ ដែល​អាចបង្កើត​នូវ​ភាពខុសគ្នា​ដ៏​ធំ​គឺ Rosemary ។ ការសិក្សា​បានបង្ហាញ​ថា ការបន្ថែម​សារធាតុ Rosemary ទៅក្នុង​សាច់គោ ឬ​ប្រភេទ​នៃ​សាច់សត្វ​ផ្សេងៗ ទៀត​មុនពេល​អាំង ឬ​ចៀន វា​នឹង​បន្ថយ ចំនួន​ជាតិពុល​Heterocylic Amines បាន ។
​ ​
​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​តេស្ត​ទៅ លើ​សារធាតុ​ដែល​ចម្រាញ់​ចេញពី Rosemary ទៅលើ​សាច់គោ ដែល​ចម្អិន ក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់ ។ លទ្ធផល​ឃើញថា កាលណា​មាន​កំហាប់​សារធាតុ​នេះ នៅលើ​សាច់​កាន់តែច្រើន​ក្នុងពេល​ចម្អិន ការកាត់បន្ថយ​សារធាតុ Heterocyclic Amines កាន់តែច្រើន ហើយ​ករណីខ្លះ​អាច​កាត់បន្ថយ​បាន ច្រើនជាង​៩០​ភាគរយ​ឯណោះ ។
​ ​
​អ្នកវិទ្យាសាស្ត្រ​បាន​ទាញយក ឥទ្ធិពល​ពិសេសៗ​នៃ​អង់​ទី​អុកស៊ីដ​ង់​ជា ច្រើន​ដែលមាន​ក្នុង Rosemary មាន ដូចជា Carnosol, Rosmarinic Acid, និង Carnosic Acid ៕ ដោយ​: health.com.kh​