របៀប​បរិភោគ​ស៊ុត ដែល​នាំ​ជំងឺ​មក​ដាក់ខ្លួន​

2085
ចែករម្លែក

​ស៊ុត​ជា​អាហារ​មានតម្លៃ ជីវជាតិ​ខ្ពស់ ហើយ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន ចៀសវាង​របៀប​បរិភោគ​ស៊ុត​ខាងក្រោម​នេះ​ដើម្បី​ការពារ​សុខភាព​របស់​ខ្លួន ។​
​ ​
១- ស៊ុត​ជ័រ​ព្នៅ​
​បរិភោគ​ស៊ុត​ជ័រ​ព្នៅ ពុំទាន់​ឆ្អិន​ល្អ​ងាយ​ធ្វើឱ្យ​កើន​ហានិភ័យ​ឆ្លង​មេរោគ​ក្រៅពីនេះ​ប្រូតេអ៊ីន​ក្នុង ស៊ុត​ជ័រ​ព្នៅ​ធ្វើឱ្យ​សរីរាង្គ​ពិបាក​ស្រូបយក​ចំពោះ​អ្នក ខ្សោយ​ពោះវៀន​នោះ​អាច​បណ្តាល ឱ្យ​កើត​ជំងឺ​រាករូស ។​

២- ស៊ុត​ទុក​ឆ្លង​ថ្ងៃ​
​ស៊ុត​មិន​ត្រូវបាន​ចម្អិន​ឆ្អិន ទាំងស្រុង អាច​កកើត​បាក់តេរី ពេល​យើង​ថែទាំ​មិនបាន​ត្រឹមត្រូវ ។ ស៊ុត​ដែល​ទុក​ឆ្លង​ថ្ងៃ​អាច​បង្ក​ការច្របូកច្របល់​រំលាយ​អាហារ និង​ហើមពោះ ។​
​ ​
៣- បរិភោគ​ស៊ុត​ច្រើនពេក​
​ស៊ុត​សម្បូរ​ប្រូតេអ៊ីន ប្រសិន​បរិភោគ​ច្រើនពេក​អាច​នាំ​ដល់​ការ​លើស​សារជាតិ ។ ក្រៅពីនេះ ការបរិភោគ​ស៊ុត​ច្រើន​ធ្វើឱ្យ​តម្រងនោម​ត្រូវ​ធ្វើការ​ច្រើនជាង ។ អាស្រ័យ​ហេតុ​នោះ មនុស្ស​ចាស់​គួរ​បរិភោគ​ស៊ុត​តែមួយ​ទៅ​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃ​។ អ្នក​នៅ​ក្មេង​ពុំ​សូវ​ធ្វើ​ពលកម្ម អាច​បរិភោគ​ពីរ គ្រាប់​, អ្នកធ្វើ​ពលកម្ម​ធ្ងន់​ជាប្រចាំ​អាច បរិភោគ​ពី​ពីរ​ទៅ​បី​គ្រាប់​ក្នុង​មួយថ្ងៃ ។​
​ ​
​ស្ត្រី​មានគភ៌​, មាតា​កំពុង​ឱ្យ​កូន​បៅដោះ និង​អ្នកមាន​សុខភាព​ខ្សោយ​ក៏ដូចជា​អ្នកជំងឺ​កំពុង ស្តារ​សុខភាព​ក្រោយ​ការវះកាត់​អាច​បរិភោគ បី​ទៅ បួន​គ្រាប់​ក្នុង​មួយថ្ងៃ ។​
​ ​
៤- គួបផ្សំ​ស៊ុត​ជាមួយ​ទឹក​សណ្តែកសៀង​
​មនុស្ស​ជាច្រើន​មាន​ទម្លាប់​បរិភោគ​ស៊ុត និង​ទឹក​សណ្តែក​នៅពេល​ព្រឹក ។

​នេះ​ជា​ទម្លាប់​ខុសឆ្គង​មួយ ។ សារធាតុ Trypsin មាន​ក្នុង​សណ្តែកសៀង​ពេល​គួបផ្សំ ជាមួយ​ប្រូតេអ៊ីន​ក្នុង ស៊ុត​អាច​បន្ថយ​តម្លៃ​ជីវជាតិ​យ៉ាងច្រើន ។​
​ ​
៥- ស៊ុត​ចៀន​ជាមួយ​ខ្ទឹមស​
​ពេល​ខ្ទឹមស​ត្រូវបាន​ចៀន​ជា មួយ​សីតុណ្ហភាព​ខ្ពស់​នឹង​បង្កើត​សារ​ជាតិពុល​គួបផ្សំ​ជាមួយ​ស៊ុត និង​បង្ក​ផល​អាក្រក់​ចំពោះ​សុខភាព ៕ ប្រែ​សម្រួល​: រតនៈ​