របៀប​បិទ​ម៉ាស់​មុខ​បួន​នេះ​អ្នក​គួរតែ​កែ​ចោល​ព្រោះ​ស្បែក​អាច​ខ្ទេច​បាន​

1962
ចែករម្លែក
  • 1
    Share

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក ពី​របៀប​បិទ​ម៉ាស់​ដែល​អាច​បំផ្លាញ ស្បែក​អ្នក​បាន ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​មិនគួរ​ប្រើ​ម៉ាស់​ច្រើន​ក្នុង មួយអាទិត្យ​ឡើយ ព្រោះ​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ ។ ដូចនេះ អ្នក​គួរតែ​ប្រើ​ពីរ​បី​ដង​បាន​ហើយ ទើប​អាចជួយ​ការពារ​ស្បែ​កមុខ​អ្នក​ឱ្យ​ស្អាត​បាន ។​
​ ​
​ក្រោយ​ពេលដែល​អ្នក​បិទ​ម៉ា​ស់មុខ​រួច មិនគួរ​ព្រោះតែ​ងងុយគេង ខ្លាំង​ហើយ​មិន​លាង​សម្អាត មុខ​នោះទេ ព្រោះ​អាចធ្វើឱ្យ​ស្បែ​កមុខ​អ្នក​កើតមាន​បញ្ហា​បាន ។ ដូចនេះ អ្នក​គួរតែ​លាង សម្អាត​ឱ្យបាន​ស្អាត ទើប​អាច​ជំនួយ​ដល់ ស្បែក​មុខ​របស់​អ្នក ។​

​មុនពេល​ដែល​អ្នក​បិទ​ម៉ា​ស់មុខ អ្នក​គួរតែ​សម្អាត​មុខ​ឱ្យបាន​ស្អាត​ទើប​មុខ​អ្នក​អាច​ស្រូប យក​សារធាតុ ចិញ្ចឹម​ដែលមាន​ក្នុង​ម៉ាស់​នោះបាន​គ្រប់គ្រាន់ ។ ប្រសិនជា​អ្នក​មិន​ស្អាត ហើយ​បិទ​ម៉ាស នោះ​ធូលី​ទាំងឡាយ​នឹង បាំង​មិនឱ្យ​ស្បែក​មុខ​អ្នក​អាច​ទទួលបាន សារធាតុ​ពី​ក្នុង​ម៉ាស់​នោះឡើយ ។​
​ ​
​អ្នក​មិនគួរ​ចេះតែ​ប្រើ​ម៉ាស់​មុខ ដែលមាន​តម្លៃថោក​នោះទេ ព្រោះ​វា អាច​បំផ្លាញ​មុខ​អ្នក​បាន ។ ដូចនេះ អ្នក​គួរតែ​ជ្រើសរើស​ម៉ាស់​ឱ្យបាន​ល្អ ទើប អាចជួយ​ធ្វើឱ្យ​មុខ​អ្នក​ស្អាត​បាន ៕ ដោយ​៖ health.com.kh​