របៀប​បំបាត់​ស្ត្រេ​ស​តាម​ស្តាយ​កូរ៉េ​

1158
ចែករម្លែក

​ដោយសារតែ​ការបារម្ភ​ជាប់​អំពី​ប្រទេសជិតខាង​ដែលជា​ប្រទេស​កូរ៉េខាងជើង ហើយក៏​ចង់​ឲ្យ មាន​ស្តា​ង់​ដា​ខាង​ផ្នែក​សម្រស់​ខ្ពស់​ដែរនោះ ប្រជាជន​កូរ៉េ​គឺ​ងាយ​នឹង​កើត​បញ្ហា​ស្ត្រេ​ស​ច្រើន ជាងគេ​ទាំងអស់​នៅលើ​ពិភពលោក​។ មិន​ខ្វល់​ថា​អ្នករស់នៅ​ក្នុងប្រទេស​ណា​ឡើយ​យក​ល្អ​គួរ តែ​ចេះ​វិធី​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស​ឲ្យ​បានល្អ​ដើម្បី​ចៀស​ផុតពី​ផលវិបាក​ខាង​ផ្លូវកាយ និង​ចិត្តដែល​វា​អាច​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​បាន​។ យ៉ាងណាមិញ​ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​គន្លឹះបំបាត់​ស្ត្រេ​ស​តាមបែប​ប្រជាជន​កូរ៉េ​ម្តង​៖

​ស្តាប់​ចម្រៀង​កូរ៉េ​
​មិន​ខ្វល់​ថា​មនុស្ស​រស់នៅ​កន្លែង​ណា​ឡើយ ពួកគេ​ច្រើនតែ​ស្តាប់​ចម្រៀង​ដើម្បី​រម្ងាប់​អារម្មណ៍​។ ម្យ៉ាងវិញទៀត នៅ​ប្រទេស​កូរ៉េ ប្រជាជន​ពួកគេ​ចូលចិត្ត​ស្តាប់​ចម្រៀង​ខ្លួនឯង​ណាស់ ដើម្បី​បន្ធូរ អារម្មណ៍​តានតឹង​។ ភាគច្រើន​គឺ​ពួកគេ​ស្តាប់​ចម្រៀង​ផង និង​ធ្វើ​សកម្មភាព​សម្រួល​ដល់​ភាព ស្ត្រេ​ស​ផង ទើបបាន​លទ្ធផល​ល្អ​។ ដូច្នេះ​អ្នក​ក៏​អាច​សាកល្បង​ធ្វើបែបនេះ​បាន​ដូចគ្នា​ដែរ​។

រកមើល​វីដេអូ​រំងាប់​អារម្មណ៍​
​ប្រជាជន​កូរ៉េ​ជាច្រើន​ក៏​ចំណាយ​ពេលា​ច្រើន​លើ​ការលេង​អ៊ី​ន​ធើ​ណេ​ត​ដែ​ឬ​។ ភាគច្រើន​គេ​បើក គេហទំព័រ​យូ​ធូប​ដើម្បី​រកមើល​វីដេអូ​ណា​ដែល​ជាប់ទាក់ទង​នឹង​ការជួយ​សម្រួល​អារម្មណ៍ ឬ​វីដេអូ​បែប​ស្រទន់​។ ដូច្នេះ​អ្នក​អាច​រកមើល​វីដេអូ​នេះ​បាន​ដោយ​វាយ​អក្សរ Relaxing Video​។

​មើលសៀវភៅ​ដែលមាន​ពណ៌​ចម្រុះ​
​ចាប់តាំងពី​ឆ្នាំ ២០១៣​មក សៀវភៅ​មាន​ពណ៌​ចម្រុះ​គឺមាន​ភាព​ពេញនិយម​ណាស់​សម្រាប់ ប្រជាជន​កូរ៉េ​។ យើង​មិនមែន​និយាយ​ចំពោះ​សៀវភៅ​សម្រាប់​ក្មេង​អាន​ឡើយ​តែ​ជា​សៀវភៅ សម្រាប់​មនុស្ស​ធំ​។ ចាប់តាំងពី​សៀវភៅ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​មនុស្ស​ធំ​មក ដូច្នេះ​ប្រជាជន​កូរ៉េ​ដែល​ស្ត្រេ​ស​នោះ​តែងតែ​យកចិត្តទុកដាក់​ទៅលើ​ការប្រើប្រាស់​សៀវភៅ​នេះ ច្រើន​។

​ប្រើប្រាស់​កង​បង្វិល Spinner ឬ ដុំ Cubes
​របស់​ដ៏​ពេញនិយម​ផ្សេងទៀត​ដែល​កូរ៉េ​ប្រើប្រាស់​ដើម្បី​បំបាត់​ស្ត្រេ​សគឺ​ប្រើ​កង​បង្វិល Spinner​។ ពិតណាស់ របស់​ដ៏​តូចៗ​ទាំងនេះ​ច្រើន​តែមាន​ផ្ទុក​ទៅដោយ​ពណ៌​ជាច្រើន ដែល​គេ​ប្រើប្រាស ដើម្បី​កម្សាន្ត​។ តែ​ថ្មីៗ​នេះ កង​បង្វិល និង ដុំ Cubes ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក ប្រើប្រាស់ ដើម្បី​បំបាត់​ស្ត្រេ​ស និង​ថប់​អារម្មណ៍​៕ ដោយ​: health.com.kh

#