របៀប​ប្រើ​ថ្នាំ​ទម្លាក់​សត្វល្អិត (Mebendazole)

951

Mebendazole ជា​ប្រភេទ​ថ្នាំ​ប្រើ សម្រាប់​ទម្លាក់​សត្វល្អិត ឬ​ទម្លាក់​ព្រូន ដែលមាន​ដូចជា ព្រូន​ចង្កឹះ ព្រូន​មូល និង ព្រូនទំពក់ ។ ថ្នាំ Mebendazole គេ​អាច ប្រើ​បាន​តាមរយៈ​ការ​លេប​តាម​មាត់ ដោយ​អ្នក​អាច​លេប​រួមជាមួយ​អាហារ ឬ លេប​តែ​ថ្នាំ​មួយ​មុខ​តែឯង ។ អ្នក​អាច ទំពា​រហើយ​លេប ឬ​លេប​ទាំងមូល ឬ អាច​លេប​លាយ​ជាមួយ​អាហារ​តែម្តង​។​

​សម្រាប់​កម្រិត​ថ្នាំ ដែល​ត្រូវ​លេប គឺ អាស្រ័យ​ទៅតាម​ស្ថានភាព​សុខភាព របស់​អ្នក និង​កម្រិត​ថ្នាំ​ប៉ុនណា ទើប​ខ្លួន អ្នក​អាច​ទទួលយកបាន ។​

​ចំពោះ​ការព្យាបាល​អ្នកជំងឺ​ដែល រង​ការបង្ក​រោគ​ដោយ​ព្រូន​ចង្កឹះ​អ្នក អាចឱ្យ​អ្នកជំងឺ​លេបថ្នាំ Mebendazole តែមួយ​លើក គឺអាច​ទទួលបាន​លទ្ធ​ផល ។ ប៉ុន្តែ​បើ​ចាំបាច់​អ្នក​អាចឱ្យ​អ្នកជំងឺ លេប​ម្តងទៀត​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​។ ចំពោះ​ការបង្ក​រោគ ដោយ​ប្រភេទ​ព្រូន ដទៃទៀត ដូចជា​ព្រូន​មូល ព្រូនទំពក់ អ្នក​អាចឱ្យ​ពួកគេ​លេបថ្នាំ Mebendazole តាម​មាត់​ចំនួន​៣​ថ្ងៃ ដែលជា​ធម្មតា​គេ ច្រើនតែ​លេប​២​ដង ក្នុង​មួយថ្ងៃ គឺ​ព្រឹក ម្តង និង​ល្ងាច​ម្តង ឬ​ជាការ​ប្រសើរ អ្នក អាច​ទៅ​ជួប​វេជ្ជបណ្ឌិត ដើម្បី​សួរ​បញ្ជាក់ ឱ្យ​ច្បាស់​អំពី​របៀប​នៃ​ការប្រើ​ថ្នាំ​នេះ ឱ្យបាន​ត្រឹមត្រូវ ។ ពេលនោះ​លោក វេជ្ជបណ្ឌិត​អាច​នឹង​ឱ្យ​លេបថ្នាំ Mebendazole នេះ​ច្រើនជាង​២​ដង​ក្នុង មួយថ្ងៃ និង​អាច​លេប​ច្រើនជាង​៣​ថ្ងៃ អាស្រ័យ​នឹង​ស្ថានភាព​សុខភាពរ​របស់ អ្នកជំងឺ ។

​ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា ព្រូន​នេះ​កើតមាន​លើ​ខ្លួន​អ្នក​អ្នក​គួរ​ទៅ​ជួបពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឱ្យបាន ត្រឹមត្រូវ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ក្រោយពេល​ព្យាបាល ។ សូម​បន្ត​ការ លេបថ្នាំ​តាម វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដែល​បាន​ណែនាំ​ឱ្យបាន​ខ្ជាប់ខ្ជួន ។ សូមកុំ​បន្ថយ​កម្រិត​ថ្នាំ ដោយ​ខ្លួនឯង​នៅ ពេលដែល​អ្នកឃើញ​ស្ថានភាព​ជំងឺ របស់​អ្នក​បាន​ថយចុះ ។ កាលណា​អ្នក​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ មុនពេល​កំណត់ លេបថ្នាំ​មិនបាន​គ្រប់​កម្រិត​របស់​វា​ការ បង្ក​រោគ​របស់​ព្រូន​អាច​នឹង​កើតមាន ឡើងវិញ ។ យ៉ាងណាមិញ​ប្រសិនបើ ស្ថានភាព​ជំងឺ​មានការ​ប្រែប្រួល​ខុស ធម្មតា ឬ​វិវឌ្ឍន៍​កាន់តែ​ធ្ងន់​សូម​ប្រញាប់ ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​កុំឱ្យ​មាន គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាន់ ៕ ដោយៈ www.health.com.kh​