របៀប​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ព្យាបាល​ដំបៅ​ពងបែក​មាត់​

1462
ចែករម្លែក
  • 1
    Share

ដំបៅ​មាត់​មួយ​ប្រភេទ​ឈ្មោះ ថា Cold Sores គឺជា​ពងបែក​ក្នុង​មួយ​ប្រភេទ​ដែល​កើតឡើង នៅលើ​បបូរមាត់ ជុំវិញ​និង​ក្នុង​មាត់​និង​ក្នុង​ច្រមុះ​ផង ។ ដំបៅ​នេះ​ច្រើនតែ​បង្កឡើង​ដោយ​វីរុស HSV-1 (Herpes Simplex Virus) និង HSV-2 កើតឡើង​នៅលើ​ប្រដាប់ភេទ​។ លក្ខណៈ​របស់​វា​ច្រើនតែ​មើលទៅ ជា​ពងបែក​ពណ៌​ក្រហម​និង​មានទឹក​ក្នុងនោះ​។ ពងទឹក​នេះ​អាច​បែក​ហើយ​ក្លាយ ទៅជា​ដំបៅ​បើកមុខ​បាន ។

​ថ្វីបើ​មិនទាន់មាន​អំណះអំណាង តាមបែប​វិទ្យាសាស្ត្រ​គ្រប់គ្រាន់​ក៏ដោយ​តែ​មនុស្ស​មួយចំនួន ជឿថា ទឹកខ្មេះ​ផ្លែ ប៉ោម​អាច​ព្យាបាល​ដំបៅ​ពងបែក​នៅ មាត់​ប្រភេទ​នេះ​បាន​។​ទឹកខ្មេះ​ផ្លែ​ប៉ោម ត្រូវបាន​គេ​រកឃើញ​តាមបែប​វិទ្យាសាស្ត្រ​ថា មាន​សមត្ថភាព​សម្លាប់​បាក់ តេ​រី​និង​មេរោគ ។ ដោយសារតែ​ពង បែក​មាត់​នេះ​បង្កឡើង​ដោយ​វីរុស ដូច្នេះ ការ​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​ពីលើ មិនអាច ព្យាបាល​វា​បានទេ ។ ប៉ុន្តែ​ខាងក្រោម នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​វិធីសាស្ត្រ​ខ្លះៗ​ក្នុង ការប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ព្យាបាល​ដំបៅ នៅ​មាត់ៈ​

​ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជា មួយ​ទឹក (1:1០)
​ចូរ​ប្រើ​សម្លី​ស្អាត​មួយ​ជ្រលក់​ទឹក ខាងលើ​ដែល​លាយ​រួចហើយ​យក​វា​ទៅ​លាប​ទៅលើ​ដំបៅ ពងបែក​នៅ​មួយ ឬ​ពីរដង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ រហូតដល់​វា​ជា​វិញ ។​
​ ​
​មិនត្រូវ​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ ប៉ោម​សុទ្ធ​លាប​លើ​ស្បែក​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​រលាក​ខ្លាំង នៅ​តំបន់​នោះ និង បង្ក​ជា​សម្លាក​បាន ។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹកឃ្មុំ​
​ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ ទឹកឃ្មុំ​រហូតដល់​ក្លាយជា​ល្បាយ​មួយ​ចូរ​លាប​ល្បាយ​នេះ ទៅលើ​ដំបៅ​ពងបែក ក្នុង​មាត់​មួយ​ឬ​ពី​ដង​ក្នុង​មួយ​ថ្ងៃជា​រៀង រាល់ថ្ងៃ​ដោយ​ម្តងៗ​៥​ទៅ​១០​នាទី ចូរ ប្រើ​ក្រណាត់​ទន់​ផ្តិត​វា​ចេញ​ថ្នមៗ ។ ទឹកឃ្មុំ​ប្រហែល​ធ្វើឱ្យ​ស្អិត​ដូច្នេះ​ការ​ជូត វា ចេញ​មុន​ស្អិត​គឺជា​រឿង​ល្អ​ដើម្បី​កុំ ឱ្យ​ពង​នោះ​បែក​រហូតដល់​ឈឺចាប់​ខ្លាំង​បាន ៕ ដោយៈ​health.com.kh